(ភ្នំពេញ)៖ សិស្សានុសិស្សថ្នាក់ទី១២ នៃសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ប្រចាំឆ្នាំសិក្សា ២០១៥-២០១៦ បានប្រលងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងអត្រា១០០ភាគរយ។

ជាមួយគ្នានេះ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានប្រារព្ធពិធីអបអរសាទរ និងផ្តល់រង្វាន់លើកទឹកចិត្តជាកុំព្យូទ័រយួរដៃ ក្នុងម្នាក់មួយគ្រឿង ជូនទៅកាន់សិស្សឆ្នើម៥នាក់ ដែលមានរាយនាម ដូចខាងក្រោម៖ ១. យុវតី វណ្ណៈ ដានិកូល, ២. យុវជន តាំង ហេងងួន, ៣. យុវតី សុខ ម៉ី, ៤. យុវជន លី អៀងឈាង និង ៥. យុវជន ស ថារិទ្ធិ៕ 

យុវសិស្ស វណ្ណៈ ដានិកូល ទទួលបណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តពីសំណាក់លោកប្រធានក្រុមប្រឹក្សាភិបាល និងនាយកសាលា

យុវសិស្ស វណ្ណៈ ដានិកូល ថ្លែងអំណរគុណចំពោះ មាតាបិតា លោកគ្រូអ្នកគ្រូ និងថ្នាក់ដឹកនាំសាលា

សិស្សានុសិស្សជ័យលាភីទាំងអស់

យុវសិស្ស វណ្ណៈ ដានិកូល ទទួលបណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តពីសំណាក់លោកប្រធានក្រុមប្រឹក្សាភិបាល និងនាយកសាលា