(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៣៖៣០នាទីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ មានប្រជាពលរដ្ឋជាច្រើននាក់ បានរត់ទៅមើលបុរសម្នាក់ កំពុងនៅលើដំបូលផ្ទះរបស់គេ ស្រែកឡូឡា ប្រុងលោតសម្លាប់ខ្លួន ស្ថិតនៅភូមិជ្រៃកោក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុនោះ បាននិយាយថា បុរសខាងលើមាន ឈ្មោះ សោម សៅ អាយុ២៩ឆ្នាំស្នាក់នៅកន្លែងកើតហេតុស្រុកកំណើត ស្រុកស្អាង ខេត្តកណ្តាល។ បើតាមក្រុមគ្រួសារបាន​បញ្ជាក់ថា បុរសរូបនេះមានជំងឺសសៃប្រសាទ ហើយបាននាំយកទៅមើលគ្រូខ្មែរ និងពេទ្យជាច្រើនលើកតែមិនជាសះស្បើយ។ នៅពេលនេះកម្លាំងសមត្ថកិច្ចបានចុះទៅជួយអន្តរាគមន៍ហើយ៕