(ព្រះសីហនុ)៖ មន្រី្តសាខាកាំកុងត្រូល និងកម្លាំងនគរបាលការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦នេះ បានធ្វើការដុតកម្ទេចចោល ស្លាបមាន់ ភ្លៅមាន់ ជើងមាន់ កោះមាន់ សរុប២៨៤គីឡូក្រាម នៅសាខាកាំកុងត្រូលខេត្ត។

ក្នុងពិធីដុតកម្ទេចនេះ លោក គឹម វិដាល អនុប្រធានសាខាកាំកុងត្រូលខេត្ត បានថ្លែងថា ផលិតផលដែលធ្វើការ ដុតកម្ទេចពេលនេះ គឺមានការលួចលាក់នាំចូល ដោយមិនមានលិខិតស្នាម ច្បាស់លាស់ ហើយម៉្យាងទៀត សាច់មាន់អស់ ទាំងនេះ វាទាក់ទងទៅ នឹងជំងឺផ្តាសាយបក្សី ដែលរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការហាមឃាត់ នូវការនាំចូលផងដែរ។

សូមបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ មន្ដ្រីជំនាញបានធ្វើការបង្ក្រាប សាច់មាត់ខូចគុណភាព ដែលនាំចូលខុសច្បាប់ ត្រង់ចំណុចខាងក្រោយផ្សារលើ មុខហាងលក់ដុំ លក់រាយប៉ាត់តេ គ្រប់ប្រភេទ យីហោ «ជ័យ សុជា» ស្ថិតនៅក្រុម៣ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕