(ភ្នំពេញ)៖ ​ក្រុមហ៊ុនHuawei បានបង្ហាញវត្តមានជាផ្លូវការ នូវថេបប្លេតM3 ដែលមានរូបរាងស្អាតទាក់ទាញបំផុត ជាមួយសំឡេងឈានមុខពីរោះរណ្ដំ ដែលធ្វើឲ្យក្រុមហ៊ុននេះ ឈានមុខគេខាង នវានុវត្តផ្នែកសំឡេង និងសមត្ថភាពពហុមេឌា ដើម្បីផ្ដល់នូវបទពិសោធន៍តន្ត្រី​ដ៏ពីរោះរណ្ដំ និងលេចធ្លោជាងគេ នៅក្លឹបកម្សាន្តល្បី Bottom UP។

នេះជាការបោះជំហាន ទៅមុខមុនគេមួយកម្រិតទៀត របស់ Huawei ដែលបានសម្រិតសម្រាំងផលិត ថេបប្លេត M3 ដោយសហការជាមួយ Harman kardon និង AKG ដែលជាក្រុមហ៊ុនទាំងពីរ ជាក្រុមហ៊ុន អាគូស្ទីកដ៏ល្បី​​របស់ពិភពលោក។ រន្ធបំពងសំឡេង២ កម្រិតស្តេរ៉េអូ ជាមួយ Hi-Fi បន្ទះ AK4376 របស់ក្រុមហ៊ុនជប៉ុន Asahi Kasei Microdevices បំពាក់លើ ថេបប្លេតស្រោបលោហៈស្តើងបំផុត រាងកោង ស្រួលកាន់ មកជួយកាសស្ដាប់ H300 ដ៏ស្អាតច្រឡឹង និងសមត្ថភាពខ្ពស់របស់ AGK ធ្វើឲ្យអ្នកប្រើប្រាស់ទទួលបាន បទពិសោធន៍ កម្រិតកំពូលនៃពិភពតន្ត្រី ដែលមានសំឡេងថ្លា លះ ច្បាស់ និងពីរោះរណ្ដំ។

ប្រព័ន្ធរំពងសំឡេងមួយគូ កម្លាំង1W ទំហំ​13mm x 18mm ដំណើរការដោយបន្ទះ Smart PA ដែលនូវសំឡេងដ៏ល្អបំផុត​ពីហ្វ្រេកង់ទាបដល់ ហ្វ្រេកង់ខ្ពស់ ជាមួយបច្ចេកវិទ្យា Hi-Fi AK4376 ដែលផ្ដល់សំឡេង ស្រទន់ ធ្វើឲ្យយើងទទួលបានសំឡេង ដ៏ពីរោះរណ្ដំ គុណភាពខ្ពស់លើសពីសំឡេងតន្ត្រី ក្នុង CD ធម្មតា។

ដើម្បីសម្រេចបានសំឡេងគុណភាព​ខ្ពស់បំផុត កាសស្ដាប់ H300 ត្រូវបានផលិតឡើងជាពិសេស សម្រាប់M3 ដោយ AKG ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់ Harman Group ជំនាញឯកទេស​លើស ម៉ៃក្រូហ្វូន និង កាសស្ដាប់។ ដោយផ្ដល់ថាមពល​សំឡេងចន្លោះពី 20Hz ដល់​20KHz កាសស្ដាប់ AKG H300 ត្រូវបានក្រិតកែសម្រួល​យ៉ាងច្បាស់លាស់បំផុត ជាមួយសមត្ថភាពសំឡេងខ្ពស់ មធ្យម និង ទាប ដើម្បីផ្ដល់នូវបទពិសោធន៍សំឡេង គុណភាពល្អឥតខ្ចោះសម្រាប់គ្រប់ ប្រភេទតន្ត្រី។

មានប្រសាសន៍ទៅកាន់ អ្នកសារព័ត៌មានក្នុងឱកាសបង្ហាញ​វត្តមានជាផ្លូវការ Huawei M3 លោក Jason នាយកក្រុមហ៊ុន Huawei កម្ពុជា បានមានបញ្ជាក់ថា «នេះជាបទពិសោធន៍ក្នុងកម្រិត​ថ្មីមួយទៀត សម្រាប់អតិថិជនដែល​និយមកម្សាន្ត ជាមួយតន្ត្រីឬបទចម្រៀង ជាមួយឧបករណ៍ឆ្លាតវៃ។ នៅពេលអតិថិជន បានស្ដាប់ចម្រៀង​តាមរយៈ M3 ពួកគាត់នឹងទទួលបានរសជាតិ ក៏ដូចជាអារម្មណ៍​ពិសេសខុស ពីចម្រៀងដែលពួកគាត់ស្ដាប់តាមរយៈ ឧបករណ៍ផ្សេងៗ ពីព្រោះគុណភាពសំឡេងថ្លា លះ ច្បាស់ និងពីរោះរណ្ដំរបស់ Huawei M3 នឹងនាំឲ្យពួកគាត់ ចូលទៅដល់ពិភពចម្រៀង​ពិតប្រាកដ។ និយាយឲ្យខ្លីទៅអ្នកនឹងចូល​ ដល់ពិភពនៃការកម្សាន្តកម្រិតកំពូល ដែលស្ថិតក្នុងប្រអប់ដៃអ្នក​»

Huawei M3 ក្លាយជាថេបប្លេត Android ទំនើបឈានមុខគេ ក្នុងទីផ្សារសម្រាប់ឆ្នាំនេះ ដោយមកជាមួយ អេក្រង់ ធំទំហំ 8.4” IPS Screen កម្រិត 2K ភ្លឺច្បាស់ ត្រជាក់ភ្នែក ងាយស្រួលកាន់ ងាយស្រួលមើល សមត្ថភាព ថាមពលខ្លាំង លឿន ជាមួយនឹង បន្ទះឈីប Huawei Kirin 950,Octa-core មាន 4G LTE ប្រព័ន្ធដំណើរការ Android 6.0 (Marshmallow) + EMUI 4.1  មាន RAM ទំហំ 4GB និងអង្គផ្ទុក ទិន្នន័យទំហំ 32GB  ថ្មធំកម្លាំង 5100mAh ប្រើបាន 11 ម៉ោងសម្រាប់ មើលវីដេអូ កំរិតច្បាស់ 45 ម៉ោងសម្រាប់ស្តាប់តន្ត្រី កាមេរ៉ាទាំងមុខ និងក្រោយច្បាស់​កម្រិត 8MP។ Huawei M3 បច្ចេកវិទ្យាស្កេន ក្រយ៉ៅដៃចុងក្រោយបំផុត ងាយស្រួលចុចប្រើ លឿនបំផុត សុវត្ថិភាពបំផុត។

Huawei M3 នឹងមានដាក់លក់​នៅលើទីផ្សារ ប្រទេសកម្ពុជានៅថ្ងៃនេះតទៅ នៅតាមបណ្ដាហាងលក់ ទូរស័ព្ទដៃគូរនានា និងហាងមានស្លាក សញ្ញា Huawei M3 ក្នុងតម្លៃ 349 USD ។

គួរបញ្ជាក់ថា Huawei M3 មានផ្តល់នូវសេវាកម្មពិសេស៖
- សម្រាប់ Huawei M3 មានសេវាកម្មពិសេស ដោយការផ្លាស់ប្តូរម៉ាស៊ីនថ្មី សម្រាប់អតិថិជន នៅពេលដែលមានបញ្ហាហាតវែ ​ក្នុងការធានារយៈពេល 1 ឆ្នាំ។
- សម្រាប់ DOA យើងនឹងប្តូរ Huawei M3 ប្រសិនបើមានបញ្ហាហាតវែ ក្នុងរយៈពេល 7 ថ្ងៃ៕