(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស នៅរសៀលម៉ោង៤៖០០នាទីរសៀល ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦នេះ បាននិងកំពុងជួបសវនាការជាមួយ លោក Tilmann J.Roder ប្រធានមូលនិធិ The Max Plancek Foundation សម្រាប់សន្ដិភាពអន្ដរជាតិ និងនីតិរដ្ឋ នៅប្រទេសអាល្លឺម៉ង់ នាទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ជំនួបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានសំណើរបស់លោក Tilmann J.Roder ប្រធានមូលនិធិ នាឱកាសរបស់លោក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ខាងមុននេះ។

សូមបញ្ជាក់ថា មូលនិធិនេះ ផ្ដល់ជាជំនួយបច្ចេកទេសដល់បណ្ដាប្រទេសនានា តាមរយៈកិច្ចពិគ្រោះយោបល់ និងបណ្ដុះបណ្ដាល ផ្នែកច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់អន្ដរជាតិ និងទំនាក់ទំនងរវាងច្បាប់ជាតិ និងច្បាប់អន្ដរជាតិ នីតិវិធីច្បាប់ និងបទដ្ឋាននានាក្នុងការកាត់ក្ដី ដោយត្រឹមត្រូវ និងព្រមទាំងពង្រាងលិខិតបទដ្ឋានគតិយុត្ដ និងជំនាញក្នុងការសរសេរផងដែរ៕