(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់វគ្គជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះ ឡាវ បានចាប់ផ្តើមហើយនៅពហុកីឡដ្ឋានជាតិអូឡាំពិក នារាត្រីថ្ងៃសៅរ៍ ទី១៥ ខែតុលា។

នេះជាលើកទី១០ ដែលក្រុមទាំងពីរជួបគ្នា គិតត្រឹមឆ្នាំ២០០៤មក ក្នុងនោះដែរកម្ពុជា ធ្លាប់យកឈ្នះឡាវ ២ដង ស្មើ២ដង និងចាញ់៥ដង ទាំងក្នុងមិត្តភាពអន្តរជាតិ និងលេងអាស៊ាននេះតែម្តង។ ការប្រកួតនេះដែរ តម្លៃសំបុត្រចូល ទស្សនាគឺ ១ម៉ឺនរៀល ក្រោមដំបូល និង ៥ពាន់រៀល ក្រៅដំបូល៕