(ភ្នំពេញ)៖ នៅវេលាម៉ោង៨៖៤០នាទីថ្ងៃអាទិត្យទី១៦ ខែតុលា ឆ្នាំ២០១៦នេះ គណៈមេធាវីកម្ពុជា ចាប់ផ្តើមរៀបចំសន្និបាតប្រចាំឆ្នាំលើកទី២១ ដើម្បីការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវីថ្មី សម្រាប់អាណត្តិទី១១ សម្រាប់ឆ្នាំ២០១៦-២០១៨។ ប្រធានគណៈមេធាវីមួយអាណត្តិរយៈពេល២ឆ្នាំ។

បេក្ខជនដែលត្រូវប្រកួតប្រជែងយកតំណែង ប្រធានគណៈមេធាវី ជំនួសតំណែង លោក ប៊ុន ហ៊ុន នៅព្រឹកថ្ងៃនេះ រួមមានលោកមេធាវី ឈី សម្បត្តិ, លោកមេធាវី សួន វិសាល, លោកមេធាវី នូ ចន្ថា និងលោកមេធាវី ហែម សុជាតិ ផងដែរ។

បើតាមលិខិតជូនដំណឹងរបស់គណៈមេធាវី ដែលចុះហត្ថលេខាដោយ លោក ប៊ុន ហ៊ុន បានឲ្យដឹងថា គណៈមេធាវី នៃកម្ពុជា គ្រោងចំណាយថវិកា ៩៨,២១៩ដុល្លារ លើការរៀបចំមហាសន្និបាត, ការបោះពុម្ពសៀវភៅបញ្ជីសមាជិកគណៈមេធាវី, និងឯកសារផ្សេងៗ រួមនឹងកម្មវិធីជប់លៀងអបអរសាទរ មហាសន្និបាតផងដែរ៕