(បាត់ដំបង)៖ លោក សុខ ផល សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានក្រុមការងារចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៦ខែតុលាឆ្នាំ២០១៦នេះ បាននាំយកអំណោយមូលនិធិ សម្តេចក្រឡាហោម ស ខេង ទៅចែកជូន ស្រ្តីសម្រាបកូននិងគ្រួសារមរណៈនៅតាមខ្នងផ្ទះក្នុងភូមិ នានានៅឃុំបាយដំរាំនិងប្រជុំការងារជាមួយសកម្មជនសមាជិកបក្សមូលដ្ឋាន និងប្រជាការពារ ក្នុងឃុំបាយដំរាំស្រុកបាណន់ខេត្តបាត់ដំបង។

លោក សុខ ផល បានថ្លែងថា ដោយយោងតាមការណែនាំ ជាប្រចាំរបស់សម្តេចក្រឡាហោម ជាប្រចាំរួចមកក្រុមការងារ ចុះជួយស្រុកបាណន់ តែងតែបាននាំអំណោយមូលនិធិសម្តេចក្រឡាហោម ស ខេង ទៅចែកជូន ស្រ្តីសម្រាបកូននិងគ្រួសារមរណៈ នៅតាមខ្នងផ្ទះក្នុងភូមិ នានានៅឃុំបាយដំរាំប្រចាំខែ សីហា ឆ្នាំ ២០១៦ មានចំនួន ១៨នាក់ ក្នុងស្រ្តីសម្រាលកូន ១៤នាក់ គ្រួសារអ្នកមរណៈភាព ៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន ២០ម៉ឺនរៀល។

លោកក៏បានផ្តាំផ្ញើដល់មាតា ទាំងអស់ត្រូវនាំកូនទៅចាក់ថ្នាំការពារ តាមពេទ្យណែនាំឲ្យបានទៀងទាត់ សូមឲ្យរស់នៅស្អាត ហូបស្អាត ទើបយើងមានសុខភាពល្អ។ មាតាទារកទាំងអស់ក៏បាន ថ្លែងអំណរគុណដល់ លោកប្រធានក្រុមការងារ ដែលបានលះបង់ទាំងពេលវេលានិងថវិកា និងបាននាំអំណោយយកមក ចែកជូនដោយមិនប្រកាន់និន្ននាការ បក្សនយោបាយណាឡើយ នេះស បញ្ជាក់ថា គោលនយោបាយគណបក្សប្រជាជនកម្ពុជា ពិតជាធ្វើល្អ ដឹងសុខទុក្ខប្រជាជនគ្រប់កាលៈទេសៈ និងដោះស្រាយរាល់ការលំបាក របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា គ្រប់វេលាពិតប្រាកដមែន។

ទន្ទឹមនឹងចែកមូលនិធិរួចក្រុមការងារ បានបន្តកិច្ចប្រជុំបក្សមូលដ្ឋានឃុំ នៅទីស្នាក់ការឃុំបាយដំរាំនេះ ដោយមានការចូលពីសកម្មជន យុវជនបក្ស និងប្រជាការពារជាង២០នាក់ សរុបអ្នកចូលរួមជាង៧០០នាក់។

លោកបានបន្តថា តាមគោលនយោបាយរបស់ គណបក្សប្រជាជនកម្ពុជាកន្លងមក តែងតែយកចិត្តទុកដាក់ មកលើជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋជាប្រចាំ ដោយមិនទុកឲ្យប្រជាពលរដ្ឋ ណាម្នាក់ស្លាប់ដោយអត់បាយនោះឡើយ។ ក្នុងកិច្ចប្រជុំនេះបានសង្កតធ្ងន់ថា សកម្មជនបក្សទាំងបក្សទាំងអស់ត្រូវជម្រុញប្រជាពលរដ្ឋឲ្យទៅឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០១៧ និងបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តឆ្នាំ២០១៨ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្តបន្ថែមទៀត។

បន្ទាប់មកលោកប្រធានក៏បានសំណេះសំណាល ជាមួយក្រុមការងារបក្សមូលដ្ឋាន គណៈអធិបតីបានជូនថវិកាកម្តរដៃទាំងជាង ៧០០នាក់ក្នុងម្នាក់ៗ ទទួលបាន៨ម៉ឺនរៀល និងជួយឧត្ថមសម្លៀកបំពាក់ ដល់ប្រជាការភូមិ ឃុំជាង២០នាក់ម្នាក់ៗបាន២កំប្លេរ ព្រមទាំងបាមជូនលិខិតសរសើរ ដល់អ្នកមានស្នាដៃមួយចំនួន និងបន្តទៅមើលការចិញ្ចឹមមាន់ របស់ប្រជាពលរដ្ឋ តាមលក្ខណៈបច្ចេកទេស ហើយបានបន្តទៅប្រគេនសម្ភារៈ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់នៅវត្ត បាដំរាំជាកិច្ចបង្ហើយផងដែរ៕