(ភ្នំពេញ)៖ ហាងកែសម្ជស្ស Fabulous Salon Spa Aesthetics គឺជាទំនើបមួយ ដែលមានប្រភពចេញពីប្រទេសសឹង្ហបុរី បានពង្រីកខ្លួនចូលក្នុងប្រទេសកម្ពុជា ដើម្បីបើកដំណើរការអាជីវកម្មលើផ្នែក ថែរក្សាសម្រស់ ដែលបំរើជូនគ្រប់អតិថិជនទំាងស្រ្តីនិងបុរស។

ហាង Fabulous បានទទួលការពេញនិយមនិង មានការគាំទ្រខ្លាំង ខណៈពេលបានបើកដំណើរការ អស់រយៈពេល ១០ឆ្នាំ នៅប្រទេសសឹង្ហបូរី។ សម្រាប់ប្រទេសកម្ពុជាវិញ Fabu-lous ទើបតែចូលខ្លួនបានជិត ២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ Fabulous បានទទួលការគាំទ្រខ្លាំងពី ប្រជាពលរដ្ឋខ្មែរលើសពីការរំពឹងទុក។

ដោយមើលឃើញពី ភាពរីកចម្រើនយ៉ាងដូច្នេះ កាលពីថ្ងៃទី១៤ ដល់១៦ ខែតុលា ឆ្នាំ២០១៦ ហាង Fabulous Salon Spa Aesthetics បានប្រារព្ធពិធីបង្ហាញជូនសម្រស់ ដ៏អស្ចារ្យមួយដែលប្រព្រឹត្តនៅ Aeon Mall Lively Aeon Mall Lively4 Plaza ជាន់ផ្ទាល់ដី។

បើតាមអ្នកគ្រប់គ្រងទូទៅ របស់ Fabulous តេង ចាន់លី បានឲ្យដឹងថា ហាងFabulous មានសេវាកម្មច្រើនដែលទាក់ទងទៅនិងការថែរក្សាសម្រស់ និងសុខភាពដូចជា ១ ផ្នែកសាឡនមាន ការថែរក្សាសក់និងថែរក្សាក្រចក ទី២ ផ្នែកស្ប៉ា និងម៉ាស្សាមានដូចជា៖ ម៉ាស្សាខ្លួន ម៉ាស្សាប្រេង បាតជើង ការថែរក្សាស្បែក តាមបែបធម្ម ជាតិ ទី៣ Aesthetics ជាសេវាកម្មផ្នែកថែរក្សាសម្រស់ មានដូចជា៖ ការថែរក្សា និងព្យាបាល ស្បែកមុខការសម្រករាង ការបណ្តុះរោមភ្នែក និងជាពិសេសការជម្រុះរោមដោយម៉ាស៊ីន IPL។

ក្នុងរយៈពេល៣ថ្ងៃនេះ Fabulous បានបង្ហាញជូននូវសេវាកម្មជាច្រើន ជាពិសេសការផ្តល់ជូននូវការសាកល្បង ដោយឥតគិតថ្លៃជាមួយនិង ការជំរុះរោមដោយ ម៉ាស៊ីន IPL  ក៏ដូចជាការ ព្រឹក្សាយោលបល់ សេវាកម្មផ្សេងៗ ក្នុងនោះក៏មានការបង្ហាញពី សេវាកម្មបណ្តុះបណ្តាលរោមភ្នែក ដែលជាបច្ចេកវិទ្យាថ្មីមួយ ជួយឲ្យរោមភ្នែកដុះលូតវែងឆាប់រហ័ស ធ្វើឲ្យរោមភ្នែកដុះក្រាស់និងង តាមធម្មជាតិ ដោយមិនចាំបាច់ពាក់ ឬតរោមភ្នែកឡើយហើយ និងមានសុវត្ថិភាពចំពោះភ្នែកបំផុត៕