(ព្រះសីហនុ)៖ រសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និង ជាមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានទទួលជួបពិភាក្សាកាងារ ជាមួយប្រតិភូនាវាចម្បាំងកងទ័ពជើងទឹក រំដោះប្រជាជនចិនដឹកនាំដោយលោកវរនាវីឯកពិសេស WANG HONG LI នាយសេនាធិការកងនាវាសមុទ្រខាងកើត។

ជំនួបនេះធ្វើឡើងបន្ទាប់ពី នាវាចម្បាំងកងទ័ពជើងទឹកចិនចំនួន៣គ្រឿង បានចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ កាលពីម៉ោង៩ព្រឹកថ្ងៃ១៦ ខែតុលានេះ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០១៦ ។ កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើចំណង ទាក់ទងមិត្តភាពរវាងប្រទេសទាំង២ កម្ពុជា-ចិន ៕