(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ រដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមក្នុងពិធីប្រារព្ធទិវាស្បៀងអាហារពិភពលោក ឆ្នាំ២០១៦ លើប្រធានបទ "ការប្រែប្រួលអាកាសធាតុធ្វើឲ្យស្បៀង និងកសិកម្មប្រែប្រួល" កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើនៅវត្តតាជៃ ស្ថិតនៅភូមិតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

កម្មវិធីនេះ សហការរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ និងកម្មវិធីស្បៀងអាហារពិភពលោក ហើយក៏មានការអញ្ជើញចូលរួមពីសំណាក់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អភិបាលខេត្តប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្ត តំណាងអង្គទូត តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ តំណាងអង្គការស្បៀងអាហារពិភពលោក ភ្ញៀវជាតិ-អន្តរជាតិ មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍កសិកម្ម និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

ក្នុងឱកាសនោះ លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា នេះគឺជាលើកទី៣៦ហើយ ចំពោះការរៀបចំទិវាស្បៀងអាហារពិភពលោក ដែលទិវានេះបានផ្ដួចផ្ដើមជាលើកដំបូងនៅឆ្នាំ១៩៨១ហើយការប្រារព្វទិវានេះ គឺស្របពេលជាមួយនិងការរំលឹកខួបលើកទី៧១ នៃការបង្កើតអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ (fao) និងជាព្រិត្តការណ៏ជាសកល របស់អង្គការសហប្រជាជាតិ ដែលបណ្ដាប្រទេសនានា នៅលើពិភពលោកបានប្រារព្វពីធីនេះ ឡើងក្នុងន័យបំផុសស្មារតី អោយយល់ដឹង និងទទួលស្គាល់អំពីតួនាទីដ៏មានសារះសំខាន់ នៃវិស័យកសិកម្មក្នុងការដោះស្រាយបញ្ហាសន្តិសុខ ស្បៀងសំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លាន របស់ប្រជាជននៃបណ្ដាប្រទេសនានា។

លោករដ្ឋមន្ត្រី បានបន្តថាក្នុងឆ្នាំ២០១៦នេះគ្រោះខ្វះទឹកបានបង្កផលប៉ះពាល់ដល់ផ្ទៃដី បង្កបង្កើនផលសរុបជាង១៥១ពាន់ហិកតា ក្នុងនោះមានសំណាប៦៦៨ហិកតា និងសន្ទូងពង្រោះសរុបចំនួនជាង១៥០ហិកតា ហើយនាំអោយមានការខូចខាតលើសន្ទូងពង្រោះ ចំនួនជាង១១ពាន់ហិកតា គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦។

ជាមួយគ្នានេះដែរក្រសួងកសិកម្ម ក៏បានខិតខំកសាងច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលជាឧបករណ៏ដ៏រឹងមាំ ព្រមទាំងកិច្ចសហការប្រតិបត្តិការទ្វេរភាគី ជាមួយបណ្ដារប្រទេសជាមិត្តដើម្បីជំរុញការអភិវឌ្ឍន៏វិស័យកសិកម្ម ប្រកបដោយនិរន្តភាពផងដែរ។

ក្នុងឱកាសនោះលោកស្រីម៉ែនសំអនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភាព្រិទ្ធសភា និងអធិការកិច្ចបានថ្លែងថាការអភិឌ្ឍន៏ នៃស្ថានភាពសេដ្ឋកិច្ចពិភពលោកបានបង្ហាញពីសញ្ញាមួយចំនួន ដែលអាចធ្វើអោយសេដ្ឋកិច្ចពិភពលោក អាចនិងធ្លាក់ចូល្នុងវិបត្តិជាថ្មីម្ដងទៀតប្រសិន ជាមិនមានការប្រុងប្រយត្ន័ខ្ពស់។ ទោះបីក្នុងបរិបទនេះក៏ដោយក៏កម្ពុជានៅតែអាចរក្សាបាននូវស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចល្អ និងកំណើនសេដ្ឋកិច្ចខ្ពស់ ដោមានកំណើនយ៉ាងរឹងមាំ នៅក្នុងវិស័យកសិកម្មឧស្សាហកម្ម និងសេវាកម្ម។ ខណៈដែលកម្ពុជាទទួលបាននូវផលប្រយោជន៏ពីការធ្លាក់ចុះប្រេង ប៉ុន្តែត្រូវទទួលរងនូវអាហានិភ័យ នៃការបន្តធ្លាក់ចុះថ្លៃកសិផល ដូចជាស្រូវអង្ករកៅស៊ូដំឡូងមីជាដើម។ ជារួមទោះបីកម្ពុជាត្រូវជួបប្រទះនូវបញ្ហាប្រឈមគ្រប់បែបយ៉ាងទាំង ក្នុងនិងក្រៅប្រទេស ក៏ដោយក៏រាជរដ្ឋាភិាលនីតិកាលទី៥ នៃរដ្ឋសភាចាប់តាំងតែពីដើមនីតិកាលរហូត មកក៏នៅតែអាចតស៊ូពុះពា និងជម្នះបានរាល់ឧបសគ្គនិងការលំបាកផងទាំងពួងហើយធានា បាននូវប្រក្រតីភាពនៃដំណើរការសង្គមសេដ្ឋកិច្ចកម្ពុជា ប្រកបដោយស្ថេរភាព។

លោកស្រី ម៉ែន សំអន បានបន្តទៀតថាជាក់ស្ដែងនៅក្នុងរបាយការណ៏ របស់ធនាគាពីភពលោកឆ្នាំ២០១៤ ប្រទេសកម្ពុជា ត្រូវបានចាត់បញ្ចូលក្នុងប្រទេសឆ្នើមខាងកំណើន ទាំង៨ នៅក្នុងពិភពលោក (olympians of growth) ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់និងរឹងមាំផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងឈ្លាសវៃបំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាននិងកំពុងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈនៃការកំណែរទំរង់លើគ្រប់វិស័យទាំងអស់ ជាពិសេសកំណែរទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណែរទម្រង់រដ្ឋបាលនិងវិស័យកសិកម្ម នៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលផងដែរ។

លោកស្រី ម៉ែន សំអន ក៏បានបន្ថែមទៀតថា តបតាមអត្ថន័យនៃទិវាស្បៀងអាហារពិភពលោក នាពេលនេះ ដែលជម្រុញការធ្វើពិធីពិធកម្មកសិកម្ម ជម្រុញការចិញ្ចឹមសត្វ និងការលើកកម្ពស់ការធ្វើវារីវប្បកម្មស្រប តាមយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣ អោយមានកំណើនខ្ពស់ និងឆាប់រហ័សនោះខ្ញុំស្នើរសុំបណ្ដាស្ថាប័ណរដ្ឋវិស័យឯកជន ដៃគូរអភិវឌ្ឍន៏ និងអង្គការជាតិអន្តរជាតិដែលពាក់ពន្ធ័ទាំងអស់ ពិចារណា និងអនុវត្តនូវអនុសាសន៏ ទាំង៣ចំណុចនេះផងដែរ។

ក្នុងឱកាសនោះលោកស្រី ម៉ែន សំអន ក៏បានចែកពូជស្រូវ និងដាំកូនឈើ ជានិមិត្តរូបដល់តំណាងសហគមន៍កសិកម្ម និងបងប្អូនប្រជាពលរដ្ឋផងដែរ៕