(ភ្នំពេញ)៖ កម្លាំងនគរបាល ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានអំពាវនាវឲ្យពលរដ្ឋជាម្ចាស់សត្វក្របី មកពិនិត្យមើលភិនភាគក្របីដែលបាត់ដើម្បីធ្វើការទំនាក់ទំនងមកទទួលយកទៅវិញ។

អធិការនគរបាលស្រុកព្រែកប្រសព្វ លោកវរសេនីយ៍ទោ ចាន់ សុផល្លា បានឲ្យដឹងថា រថយន្តកូរ៉េបានលួចដឹកក្របីខុសច្បាប់ចំនួន៨ក្បាល ត្រូវបានកម្លាំងនគរបាលល្បាតដឹកនាំ​ ដោយរូបលោកប្រដេញចាប់ បាននៅវេលាយប់ថ្ងៃទី១៧ តុលា នៅលើស្ពានបឹងរ៉ៃ ក្នុងឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ។

ទោះជាយ៉ាងណាបន្ទាប់ពីបានព្យាយាម បើករថយន្តដឹកក្របីគេចពីការតាមប្រម៉ាញ់ ពីកម្លាំងនគរបាលស្រុកមិនរួច ជនជាអ្នកបើកបរបានគេចខ្លួនបន្សល់ទុក តែរថយន្តមានដឹកក្របីចំនួន៨ក្បាល។ ទាំងរថយន្តនិងក្របីទាំងចំនួន៨ក្បាលក៏ត្រូវបាននាំមករក្សាទុកនៅអធិការដ្ឋានស្រុកព្រែកប្រសព្វ ដើម្បីស្វែងរកម្ចាស់អោយមកទទួលយកវិញ៕