(បន្ទាយមានជ័យ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលនេះបាននឹងកំពុងតែដើរលុយទឹក ដើម្បីមើលស្ថានភាពទឹកលិចសាលា នៅវិទ្យាល័យទឹកជោ ស្ថិតភូមតាប៉ុន ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានបន្តដំណើរចុះតាម បណ្តាខេត្តទៀតហើយ ដើម្បីសំណេះសំណាលជាមួយមន្រ្តីរាជការ សាកសួរសុខទុក្ខប្រជាជាពលរដ្ឋ ក៏ដូចជាពិនិត្យមើលសមិទ្ធផលនានា នៅតាមបណ្តាខេត្តផងដែរ។

សម្តេចតេជោ ហ៊ុន សែន រួមនិងគណៈប្រតិភូផងដែរ បាននិងកំពុងធ្វើដំណើរដោយចុះពិនិត្យស្ថានភាព​ និងសមិទ្ធិផលនានាតាមផ្លូវ ឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ៕