(ភ្នំពេញ)៖ អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ​ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦នេះ បានកម្ទេចចោលទូរហ្គេមបាញ់ត្រីចំនួន១៧គ្រឿង ដែលគណ:បញ្ជាការឯកភាពខណ្ឌ បង្ក្រាបបាននៅក្នុងមូលដ្ឋាននាពេលកន្លងមក ​ស្ថិតនៅចំណុចដីឡូ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

លោក ហែម ដារិទ្ធិ បានឱ្យដឹងថា ទូរហ្គេមទាំងនេះ ជាប្រភេទល្បែងស៊ីសងខុសច្បាប់ ដែលពង្វក់ស្មារតីក្មេងចាស់ប្រុសស្រី ជាពិសេសសិស្សសាលាឲ្យភ្លេចបាយ ភ្លេចទឹក ភ្លេចផ្ទះ ភ្លេចសាលា ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ទៅសង្គមបង្កឲ្យមានអំពើលួចឆក់ ប្លន់ ហិង្សា និងគ្រឿងញៀនជាដើម៕