(ភ្នំពេញ)៖ នៅសល់តែមួយប្រកួតឈ្នះទីម័រឡេស្តេទៀតប៉ុណ្ណោះ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៥ម៉ឹនដុល្លារសហរដ្ឋអាមេរិក ($50,000.00) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាហើយ។

ទឹកប្រាក់ចំនួន ៥ម៉ឹនដុល្លារខាងលើនេះដែរ សម្តេចបានប្រកាសឧបត្ថម្ភតាំងពីកម្ពុជា បានយកឈ្នះជម្រើសជាតិឡាវ ២-១ នៅថ្ងៃទី១៥ តុលា មុនមកឈ្នះក្រុមប្រ៊ុយណេ ៣-០ ទៀតនារាត្រីថ្ងៃចន្ទ ទី១៨ ខែតុលា នៅពហុកីឡដ្ឋានជាតិអូ ឡាំពិកក្នុងវគ្គជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដែលមានកម្ពុជាធ្វើម្ចាស់ផ្ទះ។

មួយប្រកួតចុងក្រោយ កម្ពុជាត្រូវជួបក្រុមទីម័រឡេស្តេ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នាម៉ោង ៦៖៣០នាទីល្ងាច។

 

លទ្ធផលការប្រកួតរវាង កម្ពុជា-ប្រុយណេ ! ពានរង្វាន់ AFF Suzuki Cup 2016, 18/10/2016

***

កម្ពុជា 3 - 0 ប្រុយណេ

(ចប់ការប្រកួតពេញម៉ោង)

កីឡាករកម្ពុជា

* កីឡាករ ប្រាក់ មុន្នីឧត្តម (លេខ០៧) នៅនាទីទី០៦

* កីឡាករ កែវ សុខផេង (លេខ១០) នៅនាទីទី០៩

* កីឡាករ ប្រាក់ មុន្នីឧត្តម (លេខ០៧) នៅនាទីទី៤៣

កីឡាករប្រុយណេ

ការប្រកួតរវាងកីឡាករកម្ពុជា និងប្រុយណេ មានអ្នកចូលរួមទស្សនាប្រមាណជាង៥ម៉ឺននាក់៕