(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៨ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ១៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ២១៤.៩៧ ៣កញ្ចប់ធំ និង៤៨កញ្ចប់តូច និង​កូកេអិន ១៣៩០ក្រោម។

ជនសង្ស័យទាំងនោះត្រូវបាន ឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប ១ករណី ឃាត់ខ្លួន​​ម្នាក់, នគបាលរាជធានី ភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួន៤នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប៣ករណី ឃាត់ខ្លួន៦នាក់, នគរបាលខេត្តកំពង់ចាម បង្ក្រាប១ករណីឃាត់ខ្លួម្នាក់, នគរបាលខេត្ត​សៀមរាប បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្ត ត្បូងឃ្មុំ បង្ក្រាប១ករណី ឃាត់ខ្លួន៤​​នាក់៕