(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានរៀបចំពិធីសម្ពោធដាក់ឲ្យ ដំណើរការជាផ្លូវការមជ្ឈមណ្ឌល សម្រាប់ភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ស្តង់ដារអន្តរជាតិតែមួយគត់ នៅកម្ពុជា ដើម្បីចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈនៅកម្ពុជា។

មជ្ឈមណ្ឌលនេះ នឹងនាំមកនូវវគ្គបណ្តុះបណ្តាលដែលមានការទទួលស្គាល់គុណភាពជាសាកលជាច្រើន។ វគ្គបណ្តុះបណ្តាលទាំងនោះ ផ្តោតសំខាន់លើការបង្កើនសមត្ថភាព និងជំនាញសម្រាប់បុគ្គលិកដែលបម្រើការងារនៅ តាមស្ថាប័នរដ្ឋ និងឯកជនទាំងអស់ ដើម្បីពង្រឹងនិងអភិវឌ្ឍសមត្ថភាពជំនាញ និងប្រសិទ្ធិភាពការងារដល់គ្រប់ នយោជិកឲ្យមានស្តង់ដារ និងការទទួលស្គាល់ជាអន្តរជាតិ។ មជ្ឈមណ្ឌលនឹងផ្តល់វគ្គបណ្តុះបណ្តាលជាអាទិភាពមួយចំនួនដូចជា ការងារគ្រប់គ្រងទូទៅ

ការអភិវឌ្ឍភាពជា អ្នកដឹកនាំ ការគ្រប់គ្រងគម្រោងនិងកម្មវិធី ជំនាញទំនាក់ទំនងនិងការចរចារ ការគ្រប់គ្រងធនធានមនុស្ស និងការ គ្រប់គ្រងហរិញ្ញវត្ថុ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលនឹងផ្តល់នូវវគ្គ បណ្តុះបណ្តាលជំនាញជាច្រើនទៀត ដូចជា៖ ការគ្រប់គ្រងវិស័យទេសចរណ៍ ការបណ្តុះបណ្តាលជំនាញគរុកោសល្យ ការអភិវឌ្ឍនិងការគ្រប់គ្រងវិស័យអប់រំ និងការគ្រប់គ្រងលើ ជំនាញនៅតាមស្ថាប័នផ្សេងៗ ការធ្វើបដិសណ្ឋារកិច្ច ទេសចរណ៍ អាកាសចរណ៍ និងការធ្វើដំណើរ សំណង់ និងកសិកម្ម។ លោកសាស្ត្រាចារ្យបណ្ឌិត Guido Gianasso នាយកមជ្ឈមណ្ឌល បានថ្លែងថា «សេដ្ឋកិច្ច និងការវិនិយោគពីសំណាក់វិនិយោគិនបរទេស មានការកើនឡើងយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍ ប្រទេសប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសឱកាសទទួលបាននូវការអប់រំ បណ្តុះបណ្តាលមិនស្មើគ្នា។ ដោយសារអវត្តមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព សេដ្ឋកិច្ចកម្ពុជាបានឈរនៅចំណាត់ថ្នាក់ ១១៧ ក្នុងចំណោមបណ្តាប្រទេសចំនួន ១៣៨ យោងតាមវេទិការសន្ទស្សន៍ប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៦»

មជ្ឈមណ្ឌលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងអភិវឌ្ឍជំនាញវិជ្ជាជីវៈមានគោលបំណងក្លាយជាមជ្ឈមណ្ឌល ដែលផ្តល់ការបណ្តុះបណ្តាលលំដាប់ពិភពលោកសម្រាប់នយោជិក និងនយោជកជំនាញ នៅកម្ពុជា។ សាកលវិទ្យាល័យ AUPP បានបង្កើតដៃគូរជាអន្តរជាតិ លើការផ្តល់នូវវិញ្ញាបនបត្រ និងសញ្ញាបត្ររួម ដែលមានការទទួលស្គាល់ គុណភាពជាសាកល។ មជ្ឈមណ្ឌលដ៏មានសារសំខាន់នេះ មានទីតាំងនៅក្នុងអាគារសាកលវិទ្យាល័យ AUPP ថ្មីដែលនឹងត្រូវសាង សង់បញ្ចប់ទាំងស្រុងនៅពាក់កណ្តាលឆ្នាំ ២០១៧ ខាងមុខនេះ។

ការបង្រៀនវគ្គបណ្តុះបណ្តាលទាំងនេះ នឹងត្រូវធ្វើ ឡើងនៅក្នុងអាគារសាកលវិទ្យាល័យ AUPP ដោយផ្ទាល់ ឬនៅតាមស្ថាប័នផ្សេងៗ តាមតម្រូវការរបស់ស្ថាប័ន នីមួយៗ។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ លោក វីលៀម ណារ៉ាម័រ (William Naramore) តាមរយៈ ទូរសព្ទលេខ ០១២ ៥២០ ២៩៤ ឬអ៊ីមែល [email protected]