(ភ្នំពេញ)៖ ក្រុមហ៊ុន Metfone នៅថ្ងៃទី១៩ ខែតុលានេះ បានប្រកាសថា ខ្លួនទទួលបានពានរង្វាន់កិត្តិយស ក្នុងវិស័យធុរកិច្ចចំនួន២ ក្នុងនោះមានពានរង្វាន់ប្រាក់ «ផលិតផល ឬសេវាល្អបំផុតប្រចាំឆ្នាំ»
និង ពានរង្វាន់មាស «យុទ្ធនាការទីផ្សារល្អបំផុតប្រចាំឆ្នាំ»។

ជាមួយគ្នានេះ ក្រុមហ៊ុនហ៊ុន Metfone ចាត់ទុកថា ការទទួលបានពានរង្វាន់ទាំង២នេះ គឺជាការលើកមុខមាត់របស់កម្ពុជា លើឆាកអន្តរជាតិ។

1-EMONEY ប្រើប្រាស់ដោយប្រជាពលរដ្ឋទូទាំងប្រទេស

ក្នុងចំណោមផលិតផល និងសេវាកម្មជាង៥០ប្រភេទ ដែលដាក់បង្ហាញទូទាំងពិភពលោក សេវា អ៊ី-ម៉ាន់នី (eMoney) បានឈ្នះរង្វាន់ប្រាក់ឆ្នាំ២០១៦។ ផ្ដល់ជូនដោយក្រុមហ៊ុន Metfone និងធនាគារ MB សេវា អ៊ី-ម៉ាន់នី បង្កើតឡើងនៅខែមីនា ឆ្នាំ២០១៥ ជាសេវាផ្ញើប្រាក់តាមទូរស័ព្ទចល័ត ដែលអភិវឌ្ឍដោយក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ។

ទោះបីប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ ជាទីផ្សារមីក្រូហិរញ្ញវត្ថុមួយ ក្នុងចំណោមទីផ្សារ មីក្រូហិរញ្ញវត្ថុធំៗបំផុតចំនួន ១៥ របស់ពិភពលោក ដែលមានប្រជាជនរស់នៅ ១៥,៨លាននាក់ក្ដី អត្រាប្រើសេវាធនាគាររបស់ប្រទេសនេះ នៅមានកម្រិតទាបបំផុតក្នុងចំណោម បណ្ដាប្រទេសកំពុងអភិវឌ្ឍ នៅតំបន់អាស៊ីអាគ្នេយ៍ ដោយមានប្រជាពលរដ្ឋតែ ៥%ប៉ុណ្ណោះ ដែលមានគណនីធនាគារ (ក្នុងឆ្នាំ២០១៣)។

សូម្បីបច្ចុប្បន្ននេះក្ដី ក៏មានប្រជាពលរដ្ឋភាគច្រើន នៅតែពឹងផ្អែកលើទូសុវត្ថិភាព នៅផ្ទះដើម្បីរក្សាទុកដាក់ប្រាក់ ជាជាងការប្រើប្រព័ន្ធធនាគារ។ ប៉ុន្តែ បញ្ហាបឋមដែល
សេវា អ៊ី-ម៉ាន់នី បានដោះស្រាយ គឺផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋកម្ពុជា អាចផ្ញើប្រាក់ទៅកាន់ក្រុមគ្រួសារ ពួកគេនៅតាមតំបន់ជនបទ (៨០% នៃប្រជាពលរដ្ឋសរុបមានលំនៅនៅជនបទ) ដោយក្រុមគ្រួសារពួកគេមិនចាំបាច់មានគណនីធនាគារ។

រាប់តាំងពីការផ្ទេរប្រាក់រហូត ដល់សេវាហិរញ្ញវត្ថុនិងធនាគារដទៃទៀត អ៊ី-ម៉ាន់នី បានបំផុសនិន្នាការថ្មីមួយ៖ គណនីធនាគារនៅក្នុងដៃ ហើយទូរស័ព្ទចល័តគឺជាប័ណ្ណឥណទាន ! ហើយប្រតិបត្តិការជាច្រើនផ្សេងទៀត អាចធ្វើទៅបានសូម្បីតែជាមួយនឹងទូរស័ព្ទប្រើត្រឹម 2G។ ភាពងាយស្រួលប្រើរបស់សេវានេះ ដែលអតិថិជនគ្រប់ស្រទាប់អាចប្រើបាន (រាប់ទាំងអ្នកមានចំណូលទាប) រួមជាមួយនឹងប្រសិទ្ធភាពលឿនរហ័សទាន់ចិត្ត គឺជាលក្ខណវិនិច្ឆ័យពីរដែល គណៈកម្មការផ្ដល់ពិន្ទុពិចារណា សម្រាប់ការផ្ដល់ពានរង្វាន់នេះ។

ដោយមានការិយាល័យតំណាង នៅគ្រប់២៥រាជធានីខេត្តនៃប្រទេសកម្ពុជា រួមទាំងបុគ្គលិករបស់ Metfone ២០០០នាក់ បូករួមនឹងដៃគូសហការ ១០០០នាក់ នៅ
ទូទាំងប្រទេស ភ្នាក់ងារបណ្ដាញ អ៊ី-ម៉ាន់នី បានកើនឡើងយ៉ាងឆាប់រហ័ស ដែលផ្ដល់លទ្ធភាពដល់សូម្បីតែសហគមន៍ នៅតំបន់ជនបទក៏អាចប្រើប្រាស់សេវានេះបានដែរ។

- ភ្នាក់ងារ ៤,៥០០កន្លែង បានចូលរួមនៅក្នុងបណ្ដាញសេវា អ៊ី-ម៉ាន់នី គ្របដណ្ដប់ទាំង២៥រាជធានីខេត្ត និង ១៦០០ឃុំសង្កាត់ ទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលតែមួយឆ្នាំ ខណៈដែលក្រុមហ៊ុនផ្សេងទៀតចំណាយពេលវេលា ៦ឆ្នាំ ទើបអាចសម្រេចបានវិសាលភាពបែបនេះ។

- ១,៥២៣,០៣៤ប្រតិបត្តិការ/១ខែ ត្រូវបានចាត់ចែង ហើយគិតត្រឹមរយៈពេល ៩ខែដើមឆ្នាំនេះ មានប្រតិបត្តិការសរុបចំនួន ១៣,១២៨,១៤១។

- អតិថិជនសកម្មជាង ៣០០,០០០នាក់ ប្រើប្រាស់សេវា អ៊ី-ម៉ាន់នី ដែលជាកំណើនលឿនរហ័សជាង អ្នកផ្ដល់សេវាដ៏ធំជាងគេបំផុតនៅក្នុងទីផ្សារ (ដែលមានអតិថិជន ៦០០,០០០នាក់ បន្ទាប់ពីបើកបានរយៈពេល ៥ឆ្នាំ)។

2)-យុទ្ធនាការលាបពណ៌ផ្លូវប្រណាំងលើកដំបូងបង្អស់នៅកម្ពុជា, «ខិតកាន់តែជិតប្រជាជន»

ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាផ្លាស់ប្ដូរយ៉ាងខ្លាំង ជាពិសេស នៅតាមបណ្ដាទីក្រុងធំៗ ដែលគេឃើញមានអគារខ្ពស់ៗ កប់ពពករីកដុះដាលគ្រប់ទីកន្លែង ហើយវិនិយោគិនមកវិនិយោគកាន់តែច្រើន ជាមួយនឹងថវិកាវិនិយោគកើនឡើងជាលំដាប់។ កំណើនសេដ្ឋកិច្ចនេះ រួមជាមួយនឹងកំណើន ចំនួនសហគ្រាស បានជំរុញឲ្យក្រុមហ៊ុនផ្ដល់សេវានានា ចាំបាច់ត្រូវកំណត់ខ្លួនឯង ឲ្យបានកាន់តែច្បាស់ជាងពេលមុនៗ ដើម្បីគាំទ្រតម្លៃបន្ថែម និងបេសកកម្មស្នូលរបស់ខ្លួន៖ ភោជនីយដ្ឋាន ហាងតែគុជ ហាងកាហ្វេ ប៉ុន្តែ ក្នុងនោះនៅក្នុងវិស័យទូរគមនាគមន៍ក៏ដូច្នេះដែរ។

ខណៈដែលយើងនៅកំពុងសង្កេត ការចាប់ផ្ដើមយុទ្ធនាការទីផ្សារ នៅក្នុងប្រទេសកម្ពុជានៅឡើយ ដែលអ្នកផ្សាយពាណិជ្ជកម្ម ត្រូវតែមានភាពច្នៃប្រឌិតជាងមុន ក្រុមហ៊ុន Metfone ទើបតែទទួលបានពានរង្វាន់ធុរកិច្ចអន្តរជាតិ សម្រាប់យុទ្ធនាការទីផ្សារល្អបំផុតប្រចាំឆ្នាំ ជាមួយនឹងយុទ្ធនាការលាបពណ៌ផ្លូវប្រណាំងរបស់ខ្លួន ដែលធ្វើឡើងកាលពីឆ្នាំ២០១៥។
តើអ្វីជាគំនិតចម្បងនៃយុទ្ធនាការនេះ ? កន្លងមក យុទ្ធនាការផ្សព្វផ្សាយម៉ាកយីហោ ធ្វើឡើងជាការរៀបចំការប្រគំតន្ត្រី និងការចាប់រង្វាន់។

ជាលើកដំបូងហើយនៅកម្ពុជា ដែលក្រុមហ៊ុនមួយបានសម្រេចចិត្ត ផ្ដល់ដល់យុវជនជំនាន់ក្រោយនូវបទពិសោធន៍ ពីការចូលរួមក្នុងព្រឹត្តិការណ៍ ដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក គឺព្រឹត្តិការណ៍«លាបពណ៌ផ្លូវប្រណាំង»។

ស្របតាមពាក្យស្លោក «កាន់តែខិតជិតប្រជាជន» Metfone ដែលឈ្មោះទាក់ទងនឹងពាក្យមិត្តភាព («មិត្ត») បានរៀបចំការរត់ប្រណាំងម៉ារ៉ាតុង ៣គីឡូម៉ែត្រ ដែលមានមនុស្សចូលរួមជាង ១០,០០០នាក់ និងការប្រគំតន្ត្រីដែលទាក់ទាញយុវជន ៥០,០០០នាក់ចូលរួមទស្សនាកម្សាន្តជាមួយនឹងតន្ត្រីពិរោះៗ។ លើសពីព្រឹត្តិការណ៍កីឡា អ្នកចូលរួមបានចងចាំអំពីភាពរស់រវើក អារម្មណ៍ស្និទ្ធស្នាលកក់ក្ដៅ និងថាមពលវិជ្ជមាន ដែលបង្កើតឡើង ដោយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

បណ្ដាញសង្គមពោរពេញទៅដោយ hashtag #metfonecolorrace រួមជាមួយនឹងរូបថត selfie ដែលមានពណ៌ធម្មជាតិចម្រុះ និងពោរពេញដោយស្នាមញញឹម។ មានការលើកឡើងចំនួន ៤៧៥ដង នៅលើបណ្ដាញព័ត៌មាន ដូចជា កាសែត វិទ្យុ និងទូរទស្សន៍ ហើយដំណឹងនៃព្រឹត្តិការណ៍នេះ បានដឹងឮទៅដល់មនុស្សជាង ២លាននាក់នៅលើបណ្ដាញសង្គម ដូចជាការចុច like ការចែករំលែក និង comments នៅលើហ្វេសប៊ុក YouTube និង Instagram ជាដើម។ ទាំងតម្លៃនៃការយល់ដឹងអំពីម៉ាកយីហោ និងទាំងលទ្ធផលនៃការលក់ បានទទួលការឆ្លើយតបជាវិជ្ជមាន។

យុទ្ធនាការនេះបានជួយធ្វើឲ្យអ្នកជាវប្រើសេវា Metfone ជានិស្សិតកើនឡើង ៣០០,០០០នាក់ ស្មើនឹង ៣៥% នៃនិស្សិតសរុប ៨០០,០០០នាក់នៅក្នុងប្រទេសកម្ពុជា។
ផ្ទុយស្រលះពីគូប្រជែងរបស់ខ្លួន ដែលពឹងផ្អែកទាំងស្រុង លើទីភ្នាក់ងារទីផ្សារក្រៅស្រុក ក្រុមហ៊ុន Metfone ពឹងផ្អែកលើធនធានផ្ទៃក្នុងរបស់ខ្លួន៕