(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ និងប្រកាសមុខងារជូននាយទាហាន នៃកងរាជអាវុធហត្ថ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ នាយកសាលា ស្នងការរង លោក នាយការិយាល័យ នាយអាវុធហត្ថជាច្រើនរូប។

យោងព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ បានត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិដល់ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍នៃកងយោធពលខេមរភូមិន្ទ៖

ឋានន្តរស័ក្តិឧត្តមសេនីយឯក ទី១ឧត្តមសេនីយ៍ទោ អន សុខុន និងទី២ ឧត្តមសេនីយ៍ទោ ម៉ន សាម៉ុន, ឋានន្តរស័ក្តិឧត្តមសេនីយទោ ទី១ ឧត្តមសេនីយ៍ត្រី ស្រ៊ុន គឹមស្រៀង ទី២ ឧត្តមសេនីយ៍ត្រី វ៉ា ស៊ិនភីរម្យ ទី៣ ឧត្តមសេនីយ៍ត្រី ឌៀប វណ្ឌី, ឋានន្តរស័ក្តិឧត្តមសេនីយត្រី ទី១ វរសេនីយ៍ឯក ឈិត ផល្គុណ ទី២ វរសេនីយ៍ឯក ទេព សារ៉ាន់ ទី៣ វរសេនីយ៍ឯក ហូ សំបូរ ទី៤ វរសេនីយ៍ឯក ឈឹម ចាន់ធី។

យោងប្រកាសរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខងារនាយទាហាន សម្រេចតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាននៃកងយោធពលខេមរភូមិន្ទដែលមានរាយនាមដូចខាងក្រោម៖

១_វរសេនីយ៍ឯក តេង ចំរើន បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

២_វរសេនីយ៍ឯក អ៊ុង ដេប៉ូ បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានយុត្តិធម៌

៣_វរសេនីយ៍ឯក សូរ សារិន បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានយុត្តិធម៌

៤_វរសេនីយ៍ឯក លី ណុប បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានយុត្តិធម៌

៥_វរសេនីយ៍ឯក សុខ សាន្ត បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានបច្ចេកទេសសន្តិសុខ

៦_វរសេនីយ៍ឯក ខោល សំផន បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានភស្តុភារ

៧_វរសេនីយ៍ឯក ឃី គឹមលន់ បច្ចុប្បន្នជា ស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស។