(ភ្នំពេញ)៖ ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោក ហ៊ាន វណ្ណហន ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានឋានៈស្មើ អនុរដ្ឋលេខាធិការ។  

សូមជម្រាបថា លោក ហ៊ាន វណ្ណហន ត្រូវបានឡើងកាន់តួនាទីជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម ជំនួសលោក សូ ខនឬទ្ធីគុណ ដែលត្រូវទទួលតួនាទី ជាអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន៕