(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល ប្រធានគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំ ដើម្បីចាត់តាំងរៀបចំព្រះរាជ ពិធីបុណ្យខួបលើកទី១២ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ដែលនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០១៦។

ក្នុងផែនការណែនាំនោះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ បានចាត់ចែងឲ្យក្រសួងស្ថាប័ន ដើម្បីរៀបចំ ព្រះរាជពិធីបុណ្យខួបលើកទី១២ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះមហាក្សត្រឲ្យបានរលូនល្អ៕