(ប៉ៃលិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់អាគារសិក្សា ដល់វិទ្យាល័យចំនួន៤ និងសាលាបឋមសិក្សា១ សរុបទាំងអស់ចំនួន១៥ខ្នង ស្មើ១៨៦បន្ទប់ (អាគារសិក្សា, ទីចាត់ការ, ផ្ទះគ្រូ) ខណៈសម្តេចធ្វើដំណើរពីប៉ៃលិន ឆ្ពោះទៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ។

វិទ្យាល័យ និងបឋមសិក្សា ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់ជូនរួមមាន៖

ទី១៖ សាលាបឋមសិក្សាស្រះត្រាច ស្ថិតក្នុងភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត សម្តេចតេជោ ប្រកាសផ្តល់ជូន អាគារសិក្សា១ខ្នង២ជាន់ ១២បន្ទប់  ទីចាត់ការ១ខ្នង៣បន្ទប់។

ទី២៖ វិទ្យាល័យកូប ស្ថិតក្នុងភូមិណាកាឆាយ  ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ សម្តេចតេជោ ប្រកាសផ្តល់ជូនអាគារសិក្សា១ខ្នង ៣ជាន់៣០បន្ទប់ ទីចាត់ការ១ខ្នង ៣បន្ទប់ និងផ្នែកបឋមសិក្សាកូបធំ ផ្តល់ជូនអាគារសិក្សា១ខ្នង ៦បន្ទប់ និងទីចាត់ការ១ខ្នង៣បន្ទប់។

ទី៣៖ វិទ្យាល័យអូរអំបិល ស្ថិតក្នុងភូមិអូរអំបិល ឃុំអូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ សម្តេចផ្តល់ជូនអាគារសិក្សា១ ខ្នង៣ជាន់៣០បន្ទប់  ទីចាត់ការ១ខ្នង៣បន្ទប់ ផ្ទះគ្រូ១ខ្នង២ជាន់១០បន្ទប់ កុំព្យួទ័រ២០គ្រឿង  ម៉ាស៊ីនព្រីន២គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង ។

ទី៤៖ វិទ្យាល័យសម្តេចឨ ស្ថិតក្នុងភូមិតារាងបាល់ ឃុំកំពង់ស្វាយ ខេត្តបន្ទាយមានជ័យ សម្តេចផ្តល់ជូន អាគារសិក្សា១ខ្នង៣ជាន់ ៣០បន្ទប់ ទីចាត់ការ១ខ្នង ៣បន្ទប់ ផ្ទះគ្រូ១ខ្នង ២ជាន់១០បន្ទប់ កុំព្យួទ័រ២០គ្រឿង  ម៉ាស៊ីនព្រីន២គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង និងរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ។

ទី៥៖ វិទ្យាល័យខ្លាកូន ស្ថិតក្នុងភូមិខ្លាកូន ឃុំកំពង់ស្វាយ ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ផ្តល់ជូនអាគារសិក្សា១ខ្នង ៣ជាន់ ៣០បន្ទប់ ទីចាត់ការ១ខ្នង ៣បន្ទប់ ផ្ទះគ្រូ១ខ្នង ២ជាន់១០បន្ទប់ កុំព្យួទ័រ២០គ្រឿង  ម៉ាស៊ីនព្រីន២គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង និងរៀបចំតារាងបាល់ទាត់ បាល់ទះ បាល់បោះ និងធ្វើរបងព័ទ្ធជុំវិញ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំណាយពេលពេញមួយថ្ងៃ ធ្វើដំណើរតាមផ្លូវលេខ៥៩ ពីខេត្តបន្ទាយមានជ័យ ឆ្ពោះមកាន់ខេត្តប៉ៃលិន ក្នុងដំណើរឆ្លងកាត់ដែនដីអតីតសមរភូមិប្រយុទ្ធ ដោយសម្តេចបានផ្តល់អគារសិក្សា អគារទីចាត់ និងអគារស្នាក់ នៅសរុប៦១ខ្នង ស្មើនឹង៥៤៥បន្ទប់៕