(ភ្នំពេញ)៖ លោក ម៉ន វុធី អធិការរងនគរបាលខណ្ឌពោធិ៍សែន បានដឹកនាំកម្លាំងបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន១៦កញ្ចប់ និងវត្ថុ​តាងមួយចំនួនទៀត។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ នៅចំណុចបន្ទប់ជួល​មួយ​កន្លែង មាន២បន្ទប់ ស្ថិតនៅក្នុងបូរីភពថ្មី ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ។

លោក ម៉ន វុធី បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ខាងលើនេះរួមមាន៖ ទី១. ឈ្មោះ ម៉ៅ សុម៉េត អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដស្រុកកណើតនៅភូមិតាភេម សង្កាត់កំបូល និងទី២. ឈ្មោះ ជា សំណាង អាយុ១៦ឆ្នាំ ភេទប្រុស មុខរបរមិនពិតប្រាកដ ទីលំនៅភូមិតំបូកខ្ពស់ សង្កាត់កន្ទោក។

បច្ចុបន្នជនសង្ស័យទាំង២នាក់ កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕