(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការរងទទួលការងារអន្តោប្រវេសន៍ ត្រូវបានតែងតាំងជាស្នងការខេត្តកំពង់ស្ពឺ ជំនួសលោក កែវ ពិសី ដែលចូលនិវត្តន៍ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ៕​