(ភ្នំពេញ)៖ ក្នុងឱកាសបើកលក់ហ្សបហោស៍ ឌី ប្រភេទថ្មី ក្នុងគម្រោងថ្មី ដឹស្តាផ្លាទីនីម ប៉ូឡារីស២ និងដើម្បីអបអរសាទរ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បុរី ប៉េង ហួត នឹងធ្វើការបញ្ចុះតម្លៃរហូតដល់ ៨% ចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែវិច្ឆិកា ឆ្នាំ២០១៦តែប៉ុណ្ណោះ។

នេះជាឱកាសល្អ ចំពោះលោកអ្នកដែលស្វែងរក គេហដ្ឋានសម្រាប់ ប្រកបអាជីវកម្ម និង ធ្វើជាការិយាល័យទំនើប ដែលមានតម្លៃចាប់ពី ៧៦,៨០០ដុល្លារឡើងទៅតែប៉ុណ្ណោះ។

សម្រាប់ហ្សបហោស៍ ឌី ប្រភេទថ្មីនេះ ជាគេហដ្ឋាន ត្រូវបានរចនាមកយ៉ាងពិសេស ដែលមានកំពស់៣ជាន់ (E0 E1 E2)  មានទំហំផ្ទះ 4.2m x 10m មានបន្ទប់គេង៤ បន្ទប់ទឹក៥ និងទីធ្លាចតរថយន្តធំទូលាយនៅពីខាងមុខផ្ទះ សាកសមសម្រាប់ការស្នាក់នៅ ប្រកបអាជីវកម្មផ្សេងៗ និង ការិយាល័យទំនើបផងដែរ ។ ក្រៅពីហ្សបហោស៍ ឌី ប្រភេទថ្មី ក្នុងគម្រោង ដឹស្តាផ្លាទីនីម ប៉ូឡារីស២ ក៏មានហ្សបហោស៏៣ ប្រភេទទៀត គឺហ្សបហោស៍ ប្រភេទ អេ ប៊ី និង ស៊ី សម្រាប់ជាជម្រើសដល់អតិថិជនបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា គម្រោងថ្មី ដឹស្តាផ្លាទីនីម ប៉ូឡារីស២ សាងសង់លើទំហំដីជាង ៥.៥ហិចតា ស្ថិតនៅក្នុងតំបន់កំពុងអភិវឌ្ឍរបស់បុរី ប៉េង ហួត ដឹហ្គ្រេនស្តាផ្លាទីនីម តំបន់បឹងស្នោ ដែលគ្របដណ្តប់ នៅលើដីទំហំជាង២០០ហិចតា ព្រមជាមួយផ្សារទំនើបកំរិតស្តង់ដារ ផ្សារសហគមន៍ ខុនដូ សាលារៀនអន្តរជាតិ ក្លឹបហាត់ប្រាណ អាងហែលទឹក ទីលានបាល់ទាត់ បាល់ទះ បាល់បោះ ទីលានហាត់វាយ កូនហ្គោល សាលមហោស្រពសម្រាប់ប្រារព្ធពិធីផ្សេងៗ និងសួនកំសាន្តបែបអឺរ៉ុប។

សូមប្រញាប់រួសរាន់ឡើង មកទទួលយកការបញ្ចុះតម្លៃពិសេសនេះ ព្រោះលោកអ្នកអាចជ្រើសរីសទីតាំងដែលលោកអ្នកពេញចិត្ត បានមុនគេ។ បុគ្គលិកផ្នែកលក់នៃបុរីប៉េងហួត កំពុងរង់ចាំស្វាគមន៍លោកអ្នកដោយក្តីសោមនស្សរីករាយ។

សម្រាប់ពត៌មានបន្ថែម សូមលោកអ្នកធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទ៖ 016/017/098 59 6789,Email: sale@penghouth.com ឬគេហទំព័រ​Facebook ៖ www.facebook.com/boreypenghuoth ៕

បុរី ប៉េង ហួត ធ្វើឲ្យជីវិតកាន់តែមានន័យ…!