(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន៤នាក់ ដកហូតបានថ្នាំ១៣កញ្ចប់ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចភូមិ3 សង្កាត់2 ក្រុងព្រះសីហនុ។

មន្រ្តីនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យឃាត់នគរបាលជំនាញឃាត់ខ្លួនបាន ទី១-ឈ្មោះ គ្រឿន រ័ត្ន អាយុ២៥ឆ្នាំ ទី២-ឈ្មោះ ជាវ វិមាន អាយុ២២ឆ្នាំ ទី៣-ឈ្មោះ ដែន ស្រីរ័ត្ន ភេទស្រី អាយុ២៧ឆ្នាំ និងទី៤-ឈ្មោះ សំ ពិសាល អាយុ២៣ឆ្នាំ។

មន្រ្តីនគរបាលបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបាន ថ្នាំញៀនមេតំហ្វេតាមីន (ICE​) ១៣កញ្ចប់។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបាននាំខ្លួនទៅសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕