(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត CAMLIFE និងក្រុមហ៊ុនធានារ៉ាប់រងទូទៅ INFINITY បានប្រកាសជាផ្លូវការថា គ្រប់ផលិតផលធានារ៉ាប់រង​អាយុជីវិត ទាំងអស់​របស់ CAMLIFE អាចរកទិញបាន នៅស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន INFINITY ដែលកិច្ចសហប្រតិបត្ដិការរវាងទ្វេរភាគី នឹងធ្វើឲ្យអតិថិជនសក្តានុពល និងអតិថិជនដែលមានស្រាប់ទាំងអស់ ទទួលបាននូវអត្ថប្រយោជន៏កាន់តែច្រើនបន្ថែមទៀត។

ឥឡូវនេះអតិថិជនទាំងអស់ អាចសាកសួរព័ត៌មាន និងទទួលបានសេវាធានារ៉ាប់រងអាយុជីវិតទាំងអស់របស់ CAMLIFE នៅស្នាក់ការកណ្តាល​របស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ INFINITY ដែលមានអាស័យដ្ឋាន អគារលេខ ១២៦ មហាវិថីព្រះនរោត្តម ដោយអ្នកតំណាងរបស់ CAMLIFE នឹងរងចាំផ្តល់សេវាកម្មព័ត៌មាន ឬជួបជាមួយអតិថិជនសក្តានុពលទាំងអស់ ។ តាមរយៈភាពជាដៃគូមួយនេះ CAMLIFE នឹងផ្តល់ជូននូវអត្ថប្រយោជន៏បន្ថែម នៃផលិតផលធានារ៉ាប់រងអាយុជីវិតមានដូចជា៖ គម្រោងធានារ៉ាប់រងអាយុជីវិតជាក្រុម (Group Term Life), គម្រោងធានារ៉ាប់រងអាយុជីវិតសុវត្ថិភាពគ្រួសារខ្ញុំ (Family Protection) និងគម្រោងធានារ៉ាប់រងអាយុជីវិតលើទ្រព្យបំណុល (Credit Life) ជាដើម។

លោក តុនឌី ស៊ូរ៉ាឌីរីឌចារ្យ (Tondy Suradiredja) អគ្គនាយកនៃក្រុមហ៊ុន CAMLIFE បានឲ្យដឹងថា «យើងជឿជាក់ថា ការបង្កើតភាពជាដៃគូនេះឡើង គឺយើងអាចផ្តល់ជូននូវកញ្ចប់ធានារ៉ាប់រងយ៉ាងពេញលេញមួយ ដែលក្នុងនោះមានទាំងធានារ៉ាប់រងទូទៅ និងធានារ៉ាប់រងអាយុជីវិត ជាមួយតំលៃសមរម្យ និង នីតិវីធីងាយស្រួលក្នុងការទទួលបាននូវផលិតផលនេះ ។ ម្យ៉ាងទៀត វាក៏នឹងធ្វើឲ្យ CAMLIFE ខុសប្លែកពីក្រុមហ៊ុនដ៏ទៃផងដែរ នៅក្នុងទីផ្សារ​នៃវិស័យមួយនេះ»

លោក ម៉ៃខល ហ្គឺលីង (Michael Girling) អគ្គនាយកនៃក្រុមហ៊ុន INFINITY ធានារ៉ាប់រងទូទៅ បានថ្លែងផងដែរថា «យើងមានការសប្បាយរីករាយយ៉ាងខ្លាំង​ ចំពោះវត្តមានអ្នកតំណាងរបស់ CAMLIFE នៅទីស្នាក់ការកណ្តាល INFINITY របស់ពួកយើង ដែលអាចផ្តល់ជូនការប្រឹក្សា លើគ្រប់ផលិតផល​ធានារ៉ាប់រងអាយុជីវិតទាំងអស់។ នេះគឺជាគំនិតបង្កើតថ្មីតែមួយគត់សម្រាប់ប្រជាជនកម្ពុជា ដែលតែងចង់បាននោះគឺ កន្លែងតែមួយ អាចទទួលបាន​ផលិតផលសំបូរបែប ហើយអាចបំរើតាមតម្រូវការ ទាំងអតិជនធានារ៉ាប់រងទូទៅ និង អតិថិជនធានារ៉ាប់រងអាយុជីវិត»

ក្រៅពីនេះ ក្រុមហ៊ុនធានារ៉ាប់រងទាំងពីរ CAMLIFE និង INFINITY ជាផ្នែកមួយនៃសម្ពន័្ធ រ៉ូយ៉ាល់គ្រុប ដែលជាក្រុមហ៊ុនធំ និងឈានមុខគេនៅកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ជាការចាប់ផ្តើមយុទ្ធសាស្រ្តថ្មីមួយរបស់ CAMLIFE ដើម្បីឈានទៅបង្កើតផលិតផលដ៏ទៃទៀត ឲ្យកាន់តែមានភាពងាយស្រួល​ក្នុងការទទួលយក តាមរយៈការបង្កើតភាពជាដៃគូយុទ្ធសាស្រ្តជាមួយបណ្តាញចែកចាយក្នុងរ៉ូយ៉ាល់គ្រុប ដូច្នេះប្រជាជនកម្ពុជាទាំងអស់​មានសិទ្ធិទទួលបានការការពារធានារ៉ាប់រង ប្រកបដោយតម្លៃសមរម្យ។

គួរម្លឹកថា CAMLIFE ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដំបូងគេនៅកម្ពុជា ដែលត្រូវបានបង្កើតឡើង ឆ្នាំ២០១២។ នៅឆ្នាំ២០១៥ រ៉ូយ៉ាល់ គ្រុប បានទិញយកភាគហ៊ុន ១០០% របស់ CAMLIFE ហើយទស្សនៈវិស័យរបស់ក្រុមហ៊ុន គឺផ្តល់ជូនអតិថិជននូវតំលៃសមរម្យ និងងាយស្រួលទទួលបានសេវាធានារ៉ាប់រង សម្រាប់ប្រជាជនកម្ពុជា។ សម្រាប់គោលបំណងរបស់ CAMLIFE ផ្តោតសំខាន់គឺ ភាពបត់បែនរបស់ផលិតផល ដូច្នេះជម្រើសនេះអាច ត្រូវបានរួមបញ្ចូលតែមួយកញ្ចប់ ដើម្បីពង្រីកមូលដ្ឋានអាជីវកម្ម នាពេលបច្ចុប្បន្នរបស់ខ្លួន។

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ៖ www.camlife.com.kh និងទំនាក់ទំនង លោក គា លាងស្រ៊ុន តាមរយៈលេខទូរស័ព្ទ៖ (៨៥៥) ៩៥  ២៩៦ ១១១
អ៊ីម៉ែល ៖ leangsrunn.kea@camlife.com.kh

ក្រុមហ៊ុន INFINITY ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅ របស់ពាណិជ្ជករខ្មែរធំជាងគេនៅកម្ពុជា  ដែលបានបង្កើតឡើងនៅខែកក្កដា ឆ្នាំ២០០៧ ដោយរ៉ូយ៉ាល់គ្រុប ។ ក្រុមហ៊ុន INFINITY ជាប់លំដាប់ថ្នាក់កំរិត «A»ផ្នែកហិរញ្ញវត្ថុលើធានារ៉ាប់រងបន្ត ដែលមានសុវត្ថភាពខ្ពស់ ដូច្នេះអ្វីដែលយើងសន្យា គឺត្រូវតែធានាបាន ។

ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ ៖ www.infinity.com.kh និងទំនាក់ទំនង កញ្ញា ស៊ិន ចាន់សិរីសុភា តាមរយៈលេខទូរសព្ទ ៖ (៨៥៥) ៩៩ ៨១០ ០០៥
អ៊ីម៉ែល ៖ sereisophea@infinity.com.kh