(តាកែវ)៖ លោកស្រី កុយ ពិសី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកគីរីវង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រៃអំពក និងក្រុមការងារ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ ១៨គ្រួសារ នៅក្នុងឃុំព្រៃអំពក ស្រុកគីរីវង់ ខេត្តតាកែវ។

នៅក្នុងឱកាសចុះសំណេះសំណាលនេះ លោកស្រី កុយ ពិសី និងក្រុមការងារ ក៏បានចូលបច្ច័យកឋិនទានកសាងព្រះវិហារវត្ត ឧកញ្ញារតនារាម ហៅវត្តទ្រមូង ស្ថិតនៅក្នុងឃុំព្រៃអំពក ស្រុកគីរីរង់ ខេត្តតាកែវ ដែលគ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់ នៅឆ្នាំ២០១៨ ខាងមុខនេះផងដែរ៕