(ភ្នំពេញ)៖ លោក សួន សូរីដា បេក្ខជនតំណាងរាស្រ្តបំរុងរបស់គណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ស្ពឺ កំពុងត្រូវបាន គណបក្សសង្រ្គោះជាតិនេះ ពិចារណាដើម្បី​ដាក់ស្នើឱ្យជំនួសកៅអីតំណាងរាស្រ្តរបស់ លោក ប៉ែន  សុវណ្ណ ដែលទទួលមរណភាព កាលពីពេលថ្មីៗនេះ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនំាពាក្យគណបក្សសង្គ្រោះជាតិ បានបង្ហើបថា លោក សួន សូរីដា ដែលជាបេក្ខជន តំណាងរាស្រ្តបម្រុង មណ្ឌលកំពង់ស្ពឺរបស់​គណបក្សសង្រ្គើជាតិ នឹងក្លាយជាសមាជិក​សភា​ពេញសិទ្ធិ ជំនួសលោក ប៉ែន សុវណ្ណ។ លោកថា «ពេលនេះ យើងកំពុងពិនិត្យបញ្ជីបែបបទរំកិលតាមលេខរៀង ដើម្បីមកជំនួសកន្លែង លោក ប៉ែន សុវណ្ណ»

បើតាម លោក យ៉ែម បុញ្ញឫទ្ធិ, លោក សួន សូរីដា គឺជាសមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍​របស់គណបក្សសង្គ្រោះជាតិ ហើយគាត់ជា​អនុប្រធានក្រុមការងារ​នៅរាជធានីភ្នំពេញផងដែរ។

លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីខ្មែរ​ក្នុងសម័យសាធារណរដ្ឋ​ប្រជាមានិតកម្ពុជា និងជា​តំណាងរាស្ត្រ CNRP មណ្ឌលខេត្តកំពង់ស្ពឺ បានទទួលមរណភាព នៅព្រលប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ ក្នុងគេហដ្ឋានលោក នៅទីរួមខេត្តតាកែវ បន្ទាប់ពីមានជំងឺ​រ៉ាំរ៉ៃដាច់សសៃ​ឈាមខួក្បាល កាលពីឆ្នាំមុន៕

លោក ប៉ែន  សុវណ្ណ