(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជាខួប៦៣ឆ្នាំ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦) នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា, ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី យាងជាព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត អមដោយថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស ប្រទានភ្លើងជ័យ និងគោរពវិញ្ញាណក្ខន្ធដល់វីរៈបុរសដែលស្លាប់ ដោយសារការពារទឹកដីកម្ពុជា នៅស្តូបវិមានឯករាជ្យ។

Fresh News TV នឹងធ្វើការផ្សាយផ្ទាល់កម្មវិធីនេះ ពីស្ថានីយទូរទស្សន៍ជាតិកម្ពុជា (TVK) ចាប់ពីម៉ោង៧៖៣០នាទីព្រឹកតទៅ។

នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ជាខួប៦៣ឆ្នាំហើយ (៩វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៦) ដែលប្រជាជាតិកម្ពុជាទាំងមូលរំដោះខ្លួនបានទាំងស្រុង ចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវក្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចនរោត្តម សីហនុ៕