(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦ល្ងាច បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលជាតិបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់ មនុស្ស២៤នាក់ (ស្រី៥នាក់) ក្នុងនោះរួមមានមុខសញ្ញាជួញដូរ ១៦នាក់ និងមុខសញ្ញាប្រើប្រាស់៨នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៦.១៣ក្រាម និង២៧កញ្ចប់តូច និងមេតំហ្វេតាមីន(wy) ១.៦១ក្រាម និង២២គ្រាប់។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលបន្ទាយមានជ័យ បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលឧត្តរមានជ័យ បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលព្រះសីហនុ បង្រា្កប១ករណីឃាត់ខ្លួន៤នាក់, នគរបាលរតនគីរ បង្រា្កប ១ករណីឃាត់ខ្លួន២នាក់, នគរបាលកំពង់ឆ្នាំង បង្រា្កប ១ករណីឃាត់ខ្លួន១១នាក់, នគរបាលបាត់ដំបង បង្រា្កប ១ករណីឃាត់ខ្លួនម្នាក់, នគរបាលកំពង់ស្ពឺ បង្រា្កប ១ករណី(ដីកា) ឃាត់ខ្លួនម្នាក់,នគរបាលត្បូងឃ្មុំ បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់៕