(ភ្នំពេញ)៖​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ នេះ​ បន្ត​សវនាការសំណុំ​រឿង​លោក​ ស៊ាង​ ចែត​ មេឃុំ​ស្រក​ ស្រុក​កំពង់​សៀម​ ខេត្ត​កំពង់​ចាម​ នៃ​គណបក្ស​សម​ រង្ស៊ី​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ សូកប៉ាន់​សាក្សី​ ពាក់ព័ន្ធ​រឿង​អាស្រូវ​ផ្លូវ​ភេទ​របស់​លោក​ កឹម​ សុខា​ និង​ កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​។​

សវនាការ​នេះ​ដឹកនាំ​ដោយ​លោក​ កោ​ វណ្ឌី​ អនុប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ លោក​ សៀង​ សុខ​ ជា​តំណាង​អយ្យការ​។

លោក​ ស៊ាង​ ចែត​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ សូកប៉ាន់​សាក្សី​តាម​មាត្រា​៥៤៨​នៃ​ក្រម​ព្រហ្មទណ្ឌ​ ។ បទល្មើស​សូកប៉ាន់​សាក្សី​ កំណត់​ការ​ផ្តន្ទា​ទោស​ពី​៥ឆ្នាំ​ទៅ​១០ឆ្នាំ​៕