(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មានភ្នាក់ងារគណបក្សនយោបាយចំនួន ១៣,៥៣៩នាក់ និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចំនួន ២៨៥២នាក់ បានចូលរួមពិនិត្យ និងសង្កេតដំណើរការចុះឈ្មោះបោះឆ្នោត។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្រជាពលរដ្ឋខ្មែរជិត៧លាននាក់បានទៅចុះឈ្មោះបោះឆ្នោត ស្មើនឹង៧២ភាគរយ ខណៈនៅសល់តែ១៩ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការចុះឈ្មោះបោះឆ្នោត៕