(ភ្នំពេញ)៖ គណៈកម្មការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាប្រចាំនៅប្រទេសថៃ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រកាសថា ខ្លួននឹងចាប់ផ្តើម​បើកផ្ដល់ឡើងវិញនូវ លិខិតឆ្លងដែន និងប័ណ្ណការងារ ជូនពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦តទៅ។

ឯកសារស្របច្បាប់ដែលគណៈកម្មការនេះ នឹងត្រូវផ្តល់ជូនពលករខ្មែរ​នៅប្រទេសថៃ ខាងមុខនេះរួមមានដូចជា៖ ការបើកផ្ដល់លិខិតឆ្លងដែន លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេសជាដើម។

ក្នុងសេចក្ដីប្រកាសដែលចេញនៅថ្ងៃទី១១ ខែវិច្ឆិកានេះ បានបញ្ជាក់ថា «ក្នុងថ្ងៃមកទទួលលិខិតឆ្លងដែន/លិខិតធ្វើដំណើរពលករកម្ពុជាធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស, ពលករកម្ពុជា និងនិយោជក ត្រូវភ្ជាប់វិក័យបត្រនិងប័ណ្ណមិនមែនសញ្ជាតិខ្មែរមកជាមួយ»។

សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីជូនដំណឹងរបស់ OCWC ដូចខាងក្រោម៖