(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិដល់នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) និងថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) នៃកងយោធពលខេមរភូមិន្ទ សុរប៥៧រូប។

ព្រះរាជក្រឹត្យដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បញ្ជាក់ថា ឋានន្ដរស័ក្ដិឧត្តមសេនីយ៍ទោ មានចំនួន២៥រូប និងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ចំនួន៣២រូប។

ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលមានខ្លឹមសារទាំងស្រុង៖