(ភ្នំពេញ)៖ នៅថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៦នេះ​ នាយឧត្តមសេនីយ៏​ សៅ​ សុខា​ បានចាត់ឲ្យ​ឧត្តមសេនីយ៏ត្រី​ ស៊ឹម​ ហុង​ តំណាងក្រុមប្រឹក្សាវិន័យ កងរាជអាវុធលើផ្ទៃប្រទេស និង​សហការី មកជួបសំដែងការគួរសម​ និង​រាយការណ៏ពីបញ្ហា​ នាយ​ នាយរង​ អាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលកាក់ឆែករថយន្តរបស់ លោកឧកញ៉ា សៀង ណាំ ក្នុងដំណើរពីសៀមរាប ទៅកាន់ក្រុងភ្នំពេញ​ កាលពីថ្ងៃទី២៩​ ខែមិនា​ ឆ្នាំ២០១៦កន្លងទៅ​ នេះបើយោងតាម Facebook របស់ឧកញ៉ា សៀង ណាំ បង្ហាញនៅថ្ងៃសៅរ៍នេះ។

នៅក្នុងលិខិតសុំការអនុគ្រោះពីឧកញ៉ា សៀង ណាំ, នាយឧត្តមសេនីយ៍ សៅ សុខា បានរៀបរាប់ថា៖ «សុំការអនុគ្រោះពីឯកឧត្តមដោយស្មោះអស់ពីដួងចិត្ត ដែលនាយ-នាយរង អាវុធហត្ថរបស់ខ្ញុំបាទ បានប្រព្រឹត្តខុសឆ្គងលើឯកឧត្តម កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦។ ខ្ញុំសូមគោរពជម្រាបជូនឯកឧត្តម មេត្តាជ្រាបថា នាយ-នាយរងអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ត្រូវបានគណៈកម្មការចំពោះកិច្ច កងរាជអាវុតហត្ថលើផ្ទៃប្រទេសរបស់ខ្ញុំបាទ បានចុះធ្វើការងារនេះជាបន្ទាន់ ហើយបានដកឈ្មោះអ្នកទាំង០៥នាក់នោះមកធ្វើការអប់រំ និងដាក់វិន័យ ដើម្បីឲ្យពួកគេយល់អំពីច្បាប់ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ»

ខាងក្រោមនេះជាលិខិតរបស់នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសុំការអនុគ្រោះពីលោកឧកញ៉ា សៀង​ ណាំ៖