(រតនៈគិរី)៖ លោកស្រី ពេជ ចន្ទមុន្នី ភរិយាលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមជាមួយនិងក្រុមការងារមួយចំនួនទៀត នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានប្រគល់អណ្តូងទឹកស្អាតចំនួន៣០អណ្តូង ជូនដល់ប្រជាពលរដ្ឋអាស្រ័យផលចំនួន៣ខេត្ត ទី១ស្ថិតនៅក្នុងឃុំអន្លុង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ខេត្តស្ទឹងត្រែង១០អណ្តូង ទី២ស្ថិតនៅឃុំទីងចាក់ និងឃុំឡាមិញ ស្រុកបរកែវខេត្តរតន:គីរី១០អណ្តូង និងទី៣សិ្ថតនៅក្នុង ឃុំស្រែសង្គម និងឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគីរី១០អណ្តូង។

នៅក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិងប្រជាពលរដ្ឋ​ ដែលទទួលអាស្រ័យផលអណ្តូងទឹកស្អាតទាំងអស់ លោកស្រី ពេជ ចន្ទមុន្នី ប្រធានមូលនិធិអណ្តូងទឹកស្អាត បានថ្លែងថា អំណោយអណ្តូងទឹកទាំងនេះ គឺជាអំណោយកេរ្តី៍មរតករបស់ អ្នកឧញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌីប៉ុក ដែលត្រូវជាឪពុកម្តាយបង្កើតសម្តេចតេជោ ហ៊ុន សែន ដែលគាត់ទទួលអនិច្ចកម្មទៅហើយនោះ។

គួររំលឹកថា កាលដែលលោកនៅមានជីវិតលោក គឺជាមនុស្សដែលមានចិត្តសប្បុរសធម៌ បរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជាច្រើនក្នុងវិស័យមនុស្សធម៌ ដូចជាការកសាងសាលារៀន វត្តអារាម របង និងទ្រព្យសម្បត្តិសាធារណ:មួយចំនួនទៀត ជាពិសេសនោះគឺបងប្អូនប្រជាពលរដ្ឋ រស់នៅតាមទីជនបទដាច់ស្រយាល់ ខ្វះខាតទឹកស្អាតប្រើប្រាស់ ដូច្នេះហើយនៅពេលដែលលោកលាចាកលោកទៅ ទើបកូនចៅសំរេចយកថវិការដែលនៅសេសសល់ មកធ្វើជាមូលនិធិអណ្តូងទឹកស្អាត ដាក់ជួនប្រជាពលរដ្ឋប្រើប្រាស់ នៅគ្រប់ខេត្តក្រុងទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថានៅក្នុងចំណោមអណ្តូងទឹកទាំង៣០ នោះក្នុងនោះមាន៥អណ្តូង ដែលជាអំណោយរបស់មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវជាម្តាយបង្កើត សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហុ៊នសែន សព្វថ្ងៃលោកមានព្រះជន៩១វស្សាហើយ។

លោកយាយចូលចិត្តធ្វើបុណ្យដាក់ទានសន្សំកុសល ទៅដល់ជនដែលក្រីក្ររស់នៅ តាមទីជនបទដាច់ស្រយ៉ាល។ ដូច្នេះនៅពេលដែលកូនចៅជូនបច្ច័យ ទៅគាត់ទុកធ្វើបុណ្យទើបគាត់យកបច្ច័យទាំងនោះ ធ្វើជាអណ្តូងទឹកដាក់ជូនប្រជាពរដ្ឋប្រើប្រាស់វិញ។

ជាមួយនិងការពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក និងក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត លោកស្រី ពេជ ចន្ទមុនី ប្រធានមូលនិធិអណ្តូងទឹកស្អាតបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីថា: សូមបងប្អូនទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព ដោយមានអនាម័យល្អក្នុងការរស់នៅ ហូបស្អាត ផឹកស្អាត ដើម្បីសុខភាពបងប្អូន ហើយលោកទាំង២ និងស្ថិតនៅជាប់ជាមួយបងប្អូនជានិច្ច ជាពិសេសជនដែលងាយរងគ្រោះ។

សូមជម្រាបថាសព្វថ្ងៃនេះមូលនីធិអណ្តូងទឹកស្អាត បានធ្វើជូនប្រជាពលរដ្ឋបានជាង៤០០អណ្តូងហើយ រួមទាំងអណ្តូងដែលបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ បានជាង៣០០អណ្តូង។

ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះ និងអ្នកទទួលអាស្រ័យផល នៃអណ្តួងទឹកស្អាតទាំងអស់ បានមានអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង និងបានសំដែងនូវការដឹងគុណ និងអរគុណចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូដល់ពួកគាត់ដែលរស់នៅ តាមទីជនបទដាច់ស្រយ៉ាលជាពិសេស ផ្តល់អណ្តូងទឹកស្អាតនេះសំរាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ។

សូមជម្រាបថានៅក្នុងឱកាសនោះដែរ ក្រៅពីប្រគល់អណ្តូងទឹកចំនួន៣០អណ្តូងនោះ លោកស្រី ប្រធានមូលនិធិអណ្តូងទឹកស្អាត ក៏បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោចុះមកជួយ ពិនិត្យនិងព្យាបាលសុខភាពទូទៅ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ រួមទាំងថ្នាំសង្គូវព្យាបាលមួយចំនួនទៀត។

លើសពីនោះបើមានបងប្អូនប្រជាពលរដ្ឋណាមានជំងឺធ្ងន់ធ្ងរ ឫកាយសម្បទាខុសពីប្រក្រតីគ្មានលទ្ធភាពព្យាបាលនោះ លោកស្រី និងក្រុមគ្រូពេទ្យបានយល់ព្រមទទួលយកមកព្យាបាលជួននៅភ្នំពេញ រាល់ការព្យាបាលនិងការចំណាយផ្សេងៗ​ គឺជាបន្ទុករបស់លោកស្រីផ្ទាល់ដោយមិនគិតពីពណ៌សម្បុរ ពូជសាសន៌ ឫនិន្នាការនយោបាយអ្វីនោះទេ។

ដូច្នេះហើយទាំងអស់នេះសបញ្ជាក់អោយឃើញថា នេះគឺជាការងាមនុស្សធម៌មួយ ដ៏មហាសាលបំផុត ទោះបីជាយប់ ភ្លៀងផ្គរ រងា ក្តៅ យ៉ាងណាក៏ដោយក៏ការងារមនុស្សមួយនេះនៅតែបន្តធ្វើការងារជាមួយបងប្អូនប្រជាពលរដ្ឋដើម្បី រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ រួមចំណែកកាត់បន្ថយភាពក្រីក្រ ក្នុងសហគមន៍អោយកាន់តែមានជីវភាពធូធារល្អប្រសើរឡើង៕