(ភ្នំពេញ)៖ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម-សីហមុនីព្រះមហាក្សត្រ​នៃកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដែលជាថ្ងៃដំបូង នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ បានយាងទតការប្រណាំងទូក នៅមុខព្រះបរមរាជវាំង។

នៅក្នុងឱកាសនេះក៏មានវត្តមានអញ្ជើញចូលរួមរបស់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រួមទាំងមន្ត្រីរាជរដ្ឋាភិបាលជាច្រើនរូបទៀត។

សូមជម្រាបថា ព្រះរាជ ពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ដល់១៥ ខែវិច្ឆិកា៕

Fresh News កំពុងផ្សាយធ្វើការផ្សាយបន្តផ្ទាល់ពី TVK.