(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀនប្រចាំថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៦ល្ងាច របស់មន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ៣ករណីឃាត់មនុស្ស៩នាក់ (ស្រី៣នាក់) ក្នុងនោះមុខសញ្ញាជួញដូរ៥នាក់ និងមុខសញ្ញាប្រើប្រាស់៤នាក់ រឹបអូសមេតំហ្វេតាមីន(ice) ២៣.២១ក្រាម និង២កញ្ចប់តូច និងមេតំហ្វេតាមីន (wy) ២.០២ក្រាម។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបង្រា្កប២ករណី ឃាត់ខ្លួន៧នាក់ និងនគរបាលខេត្តកំពង់ស្ពឺ បង្រា្កប ១ករណីឃាត់ខ្លួន២នាក់៕