(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស នៅសាលចតុមុខ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និង ក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ៕