(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចុះត្រួតពិនិត្យ នូវការអនុវត្តកាតព្វកិច្ចពន្ធអាករ នៅក្នុងឃ្លាំងផ្ទុកភេសជ្ជៈកំប៉ុងមួយ ដែលស្ថិត ក្នុងខណ្ឌសែនសុខ,​ នេះបើតាមការឲ្យដឹងពី មន្ដ្រីសាខាគយរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News នៅមុននេះបន្ដិច។

ជាមួយគ្នានោះដែរ មន្ដ្រីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ​សូមអំពាវនាវដល់ ពលរដ្ឋគ្រប់រូបមេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ ដែលនាំចូលមកពីបរទេស​ ឲ្យបានគ្រប់ៗគ្នា។

មន្រ្តីគយ និងរដ្ឋាករ បានបញ្ជាក់ថា ក្រោយពិនិត្យរួចរាល់ឃើញថា ម្ចាស់ឃ្លាំង បានបង់ពន្ធជូនរដ្ឋគ្រប់១០០ភាគរយហើយ និងសូមឲ្យអ្នករកសីុផ្សេងទៀត ជួយបង់ពន្ធនូវទំនិញរបស់ខ្លួនគ្រប់ៗគ្នា៕