(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៤ករណី ឃាត់ខ្លួនមុខសញាជួញដូរ៩នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ០.៥៦ក្រាម និងថ្នាំញៀនមួយចំនួនទៀត។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តព្រះសីហនុ បង្ក្រាប១ករណីឃាត់​​ខ្លួនម្នាក់, និងនគរបាលខេត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕