(កណ្តាល)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធហត្ថ ដល់កម្លាំងត្រៀមចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦។

នៅក្នុងវគ្គហ្វឹកហ្វឺននេះ ក៏វត្តមានចូលរួមពីសំណាក់ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ និងនាយអាវុធហត្ថ ព្រមទាំងនាយទាហាននៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាមជាច្រើនរូបផងដែរ៕