(ភ្នំពេញ)៖ នេះជារូបភាពល្អូកល្អឺន​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា ជជែកពិភាក្សាការងារ​ប្រទេសជាតិ​ជាមួយដៃគូសន្ទានា​របស់សម្តេចគឺ លោក កឹម សុខា ដែលទើបទទួល​បានតួនាទីជាប្រធាន​ក្រុមមតិភាគតិចនៅរដ្ឋសភា មានឋានៈស្មើ​នាយករដ្ឋមន្រ្តី ដែលតួនាទីនេះ​ពីមុនជារបស់​លោក សម រង្ស៊ី។

កិច្ចពិភាក្សារវាងមេដឹកនាំ​ទាំងពីរនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦នេះ៕