(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១១ករណី ឃាត់ខ្លួនមុខសញាជួញដូរ១៩នាក់ មុខសញ្ញាប្រើប្រាស់៩នាក់  ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៦៦.៣១ក្រាម ១កញ្ចប់ធំ និង១៩កញ្ចប់តូច មេតំហ្វេតាមីន (wy)២០គ្រាប់ កេតាមីន ០.១១ក្រាម ថ្នាំគ្រាប់៤៩គ្រាប់។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាប៣ករណីឃាត់ខ្លួន១០នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តប៉ៃលិន បង្ក្រាប១​​ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តឧត្តរមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប២ករណីឃាត់​ខ្លួន​​៤នាក់, នគរបាលខេត្តរតនគីរី បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់ និងនគរបាលខេត្តបាត់ដំបង បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់៕