(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការ​កណ្តាល​ កាកបាទក្រហមកម្ពុជា ដែលកិច្ចប្រជុំនេះ​នឹងប្រព្រឹត្តទៅ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា​ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នេះ។

វត្តមានដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះ​ រួមមាន​៖ សមាជិក-សមាជិកា​គណៈកម្មាធិការកណ្តាល ថ្នាក់ដឹកនាំ និងមន្ត្រីប្រតិបត្តិទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា​។​ សូមបញ្ជាក់ជូនផងដែរថា​ កិច្ចប្រជុំ​នេះ​ នឹងពិនិត្យ​ពិភាក្សា និងអនុម័តទៅលើរបៀបវារៈមួយចំនួន៕