(ញូយ៉ក)៖ អតីតនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក អាន់តូនីញ៉ូ ហ្គូធឺរែស (Antonio Guterres) បានស្បថ​ចូលកាន់តំណែងជាអគ្គលេខាធិការ អង្គការសហប្រជាជាតិទី៩ ជាផ្លូវការហើយនៅថ្ងៃនេះ (ម៉ោងនៅ​ក្នុងទីក្រុងញូវយ៉ក) នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ហើយរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ទើបលោក ហ្គូធឺរែស ឡើងកាន់តំណែងនេះជំនួសលោក បាន គីមូន ជាផ្លូវការតែម្តង។

អគ្គលេខាធិការ ឬហៅបានថា ជាប្រមុខដឹកនាំថ្មីរបស់ អង្គការសហប្រជាជាតិបន្តពីលោក បាន គីមូន ដែលចូលកាន់តំណែងក្នុងរយៈពេលប្រាំឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។ 

 

តើអគ្គលេខាធិការថ្មី របស់អង្គការសហប្រជាជាតិ ជានរណា? ខាងក្រោមនេះប្រវត្តិសង្ខេបរបស់លោក៖
• ឈ្មោះពេញ៖ António Manuel de Oliveira Guterres
• កើតនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៩ អាយុ៦៧ឆ្នាំ
• គណបក្ស៖ សង្គមនិយម
• ភរិយា៖ ទីមួយឈ្មោះ Luísa Guimarães e Melo(រៀបការពីឆ្នាំ១៩៧២ដល់១៩៩៨)
• ទីពីរឈ្មោះ Catarina Vaz Pinto(រៀបការពីឆ្នាំ២០០១ដល់បច្ចុប្បន្ន)
• កូន៖ ឈ្មោះ Pedro និង Mariana
• សិក្សានៅ៖ សាលា Roman Chatholicism និងសកលវិទ្យាល័យ University of Lisbon
• កាន់ដំណែងជានាយករដ្ឋមន្ត្រីទី១១៤ ប្រទេស ព័រទុយហ្កាល់ ៖ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៥ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០០២
• កាន់ដំណែងជាប្រធានបក្សសង្គមនិយមអន្តរជាតិ៖ ពីខែវិច្ឆិកា ឆ្នាំ១៩៩៩ ដល់ខែមិថុនា ឆ្នាំ២០០៥
• អគ្គលេខាធិការបក្ស Socialist Party: ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩២ ដល់២០ ខែមករា ឆ្នាំ២០០២
• កាន់ដំណែងជាអគ្គលេខាធិការ អង្គការសហប្រជាជាតិទី៩៖ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧

 

* ជីវិតពីកុមារភាព
លោក António Guterres កើត និងធំធាត់នៅក្នុងរដ្ឋធានី Lisbon ប្រទេស ព័រទុយហ្គាល់។ លោកជាកូនរបស់លោក Virgilio Dias Guterres និងអ្នកស្រី Ilda Cândida de Oliveira។ កុមារ Guterres សិក្សានៅសាលា prestigious Liceu de Camões ដោយលោកបានបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៦៥ ព្រមទាំងឈ្នះបានរង្វាន់ ក្នុងនាមជាសិស្សឆ្មើមបំផុតប្រចាំប្រទេសព័រទុយហ្គាល់។
ក្រោយមកលោកបានសិក្សាឯកទេសរូបវិទ្យា និងវិស្វកម្មអេឡិចត្រូនិច នៅវិទ្យាស្ថាន Instituto Superior Tecnoco ក្នុងទីក្រុង Lisbon។ លោកបានបញ្ចប់ការសិក្សាក្នុងឆ្នាំ១៩៧១ និងចាប់ផ្តើមមុខរបរជាជំនួយការសាស្ត្រាចារ្យ បង្រៀនផ្នែកប្រព័ន្ធទ្រឹស្តី និងសញ្ញាទូរគមនាគមន៍។
ក្រោយមកលោកបានចាប់ផ្តើមអាជីពអ្នកនយោបាយ។ ភរិយាទីមួយរបស់លោកបានស្លាប់ដោយជំងឺមហារីកក្នុងឆ្នាំ១៩៩៨ ហើយក្រោយមកលោកបានរៀបការជាមួយភរិយាទីពីរ នៅឆ្នាំ២០០១។ ក្រៅពីភាសាកំណើតលោក Guterres អាចនិយាយភាសាអង់គ្លេស អេស្ប៉ាញ និងបារាំងបានយ៉ាងស្ទាត់ជំនាញ។

 

* អាជីពជាអ្នកនយោបាយ
លោកបានចាប់ផ្តើមអាជីពជាអ្នកនយោបាយក្នុងឆ្នាំ១៩៧៤ ដោយបានចាប់ផ្តើមចូលរួមក្នុងបក្សសង្គមនិយម។ ក្នុងរយៈពេលខ្លីក្រោយមក លោកបានបញ្ចប់អាជីពជាអ្នកបង្រៀន និងក្លាយជាអ្នកយោបាយពេញលេញតែម្តង។ ក្នុងអំឡុងពេលបន្ទាប់ពីបដិវត្តន៍Carnation Revolution កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៧៤កន្លងទៅនេះ ដែលបានបញ្ចប់របបផ្តាច់ការនោះ លោក Guterres មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយអង្គការសង្គមនិយម។ លោកបានក្លាយជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំផ្សេងទៀតរបស់បក្ស។ ហើយក្រោយមកលោកបានកាន់កាប់ដំណែងផ្សេងៗទៀតដូចជា៖
• ជារដ្ឋមន្ត្រីឧស្សាហកម្មពីឆ្នាំ១៩៧៤ដល់១៩៧៥
• ដំណាងរាស្ត្រទីក្រុង Lisbon និងក្រោយមកជាដំណាងរាស្ត្រទីក្រុង Castelo Branco ក្នុងសភាជាតិព័រទុយហ្គាល់ពីឆ្នាំ១៩៧៦ដល់១៩៩៥។
• ជាមេដឹកនាំក្នុងសភាដំណាងបក្សសង្គមនិយម។

ក្នុងឆ្នាំ១៩៩២ លោកបានក្លាយជាអគ្គលេខាធិការបក្សសង្គមនិយម និងជាមេដឹកនាំប្រឆាំងនឹងរដ្ឋាភិបាល Anibal Cavaco Silva។ លោកក៏ជាបេក្ខជនម្នាក់ដែលត្រូវបានតែងតាំងជាអនុប្រធានបក្សសង្គមនិយមកាលពីខែកញ្ញា ឆ្នាំ១៩៩២។

ក្នុងឆ្នាំ១៩៩៥ បក្សសង្គមនិយមបានជោគជ័យក្នុងការបោះឆ្នោត ហើយលោក Gutterres បានក្លាយជានាយករដ្ឋមន្ត្រីព័រទុយហ្គាល់ក្នុងពេលនោះតែម្តង។ ដោយសារការប្រើប្រាស់របៀបនៃការដឹកនាំខុសពីមេដឹកនាំមុនៗ ធ្វើឲ្យលោកមានប្រជាប្រិយភាពខ្ពស់ក្នុងអាណត្តិទីមួយរបស់លោក ប៉ុន្តែជាធ្លាក់ទៅវិញក្នុងអាណិត្យថ្មី។ ប្រទេសព័រទុយហ្គាល់ចូលចិត្តការពង្រីកវិស័យសេដ្ឋកិច្ចបែបរឹតបន្តឹងដែលអនុញ្ញាតឲ្យអ្នកសង្គមនិយមកាត់បន្ថយឱនភាព និងបង្កើនការចំណាយទៅលើផ្នែកសុខមាលភាព និងបង្កើតគោលនយោបាយ Conditional Cash Transfer។

ក្នុងខែធ្នូ ឆ្នាំ២០០១ បន្ទាប់ពីលទ្ធផលបោះឆ្នោតដ៏អាក្រក់សម្រាប់បក្សសង្គមនិយម ជម្រុញឲ្យលោក Guterres លាលែងពីដំណេង ដោយបានលើកឡើងថា «ខ្ញុំលាលែងពីដំណែងដើម្បីបង្កាកុំឲ្យប្រទេសធ្លាក់ចូលក្នុងវិបត្តិនយោបាយ»

ក្នុងឆ្នាំ២០០៥ លោកបានក្លាយជាប្រធានបក្សសង្គមនិយមអន្តរជាតិ។ អតីតនាយករដ្ឋមន្ត្រីរូបនេះធ្លាប់ជាសមាជិក របស់ក្លឹម Madrid ជាអង្គការឯករាជ្យមិនស្វែងរក ប្រាក់ចំណូល រួមជាមួយសមាជិកផ្សេងទៀតដែលមានដូចជាអតីតប្រធានាធិបតី និងនាយករដ្ឋមន្ត្រីដែលមកពី៥៧ប្រទេសផ្សេងគ្នា និងរួមគ្នាដើម្បីពង្រឹង ប្រជាធិបតេយ្យ និងការដឹកនាំ។

 

* តួនាទីជាបេសកកម្មជាន់ខ្ពស់ដើម្បីជនភៀសខ្លួន៖
កាលពីខែមីនា ឆ្នាំ២០០៥កន្លងទៅនេះ លោក Guterres ត្រូវបានមហាសនិ្នបាតអង្គការសហប្រជាជាតិ បោះឆ្នោតជ្រើសរើសជាជាបេសកកម្ម ជាន់ខ្ពស់ទទួលបន្ទុកផ្នែកជនភៀសខ្លួន។ ក្នុងនាមជាបេសកកម្មជាន់ខ្ពស់ លោកបានដឹកនាំអង្គការមនុស្សធម៌ធំជាងគេលើពិភពលោក ដោយនៅចុងបញ្ចប់ នៃអាណត្តិក្នុងនាមជាប្រធានអង្គការនេះមានបុគ្គលប្រមាណ១ម៉ឺននាក់ ធ្វើការក្នុង១២៦ប្រទេស។

អង្គការនេះត្រូវបានបង្កើតឡើងក្នុងគោលដៅផ្តល់ការការពារ និងជំនួយដល់ជនភៀសខ្លួន ពួកមាតុភូមិនិវត្តន៍ ជនចំណាកស្រុក និងជនអាណាថា៦០លាននាក់។ ក្នុងពេលកាន់អំណាច លោកត្រូវបានគេកត់សម្គាល់តាមរយៈការធ្វើកំណែទម្រង់មូលដ្ឋានអង្គការ ការកាត់បន្ថយចំនួនបុគ្គលិក និងការចំណាយ ដោយការពង្រីក ងាកមកពង្រឹងសមត្ថភាពក្នុងការឆ្លើយតបរបស់ភ្នាក់ងារ UNHCR ក្នុងអំឡុងនៃការដែលមានមនុស្សផ្លាស់ទីច្រើនបំផុត ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរ។

ក្នុងខែកុម្ភៈ ឆ្នាំ២០០៧ កិច្ចសម្ភាសន៍ NPR បានផ្តោតទៅលើជនភៀសខ្លួនអ៊ីរ៉ាក់ លោកបានលើកឡើងថា នេះជាវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរបំផុត ក្នុងតំបន់មជ្ឈឹមបូព៌ាចាប់តាំងពីឆ្នាំ១៩៨៤មក។ លោកបានបញ្ចប់ដំណែងនេះក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅនេះ ដោយលោកបានក្លាយជាអ្នកកាន់កាប់ ដំណែងនេះយូរជាងគេបំផុតបន្ទាប់ពីលោក Prince Sadruddin Age Khan ក្នុងនាមជាបេសកកម្មជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួន។

 

*ការបោះឆ្នោតជាអគ្គលេខាធិការអង្គការសហប្រជាជាតិ៖
នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ លោក Guterres បានចុះឈ្មោះជាបេក្ខជនដំណាងប្រទេស ព័រទុយហ្គាល់ សម្រាប់ការបោះឆ្នោតជ្រើសរើស អគ្គលេខាធិការអង្គការសហប្រជាជាតិឆ្នាំ២០១៦។
នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ សមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន១៥ប្រទេស បានប្រកាសថា ពួកគេបានព្រមព្រៀងគ្នាក្នុងការតែងតាំងលោក Guterres បន្ទាប់ពីលទ្ធផលបោះឆ្នោត ទទួលបាន១៣សម្លេងគាំទ្រ និង២សម្លេងអនុបវាទ។ អង្គការ UNSC ក៏បានសម្រេចតែតាំងលោក Guterres ជាផ្លូវការដោយយល់ព្រមទៅតាមសេចក្តីសម្រេច កាលពីថ្ងៃទី០៦ ខែតុលាកន្លងទៅនេះ។ អនាគតអគ្គលេខាធិការអង្គការកំពូលរូបនេះ ត្រូវបានគេរំពឹងថា នឹងចូលកាន់ដំណែងក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ខាងមុខ៕

http://media.gettyimages.com/photos/feb-2-2016-antonio-guterres-second-left-former-un-high-commissioner-picture-id508048936