(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំការសម្ដែងសិល្បៈរួមអាស៊ាន-ចិន ឆ្នាំ២០១៦ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៦-២៨ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ការតភ្ជាប់ក្នុងភាពចម្រុះគ្នា»។

តាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទើបទទួលបាននៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំការសម្ដែងសិល្បៈរួមអាស៊ាន-ចិននេះ ត្រូវបានបង្កើតឡើង ដោយមានលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន។

ចំណែកអនុប្រធាន នៃគណៈកម្មការអន្តរក្រសួងនេះរួមមាន៖
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ,
លោកស្រី សឿង រដ្ឋចាវី អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
លោកវេជ្ជបណ្ឌិត តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាល
លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍
លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍
លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍
លោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌
លោក លុយ ដវីន រដ្ឋលេខាធិការក្រសួងការបរទេស
លោក ជា ចាន់បរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងសមាជិកមួយចំនួនទៀត។

សេចក្ដីសម្រេចបានបន្តថា ក្រោយពេលបញ្ចប់ភារកិច្ចអស់សព្វគ្រប់ គណៈកម្មការអន្តរក្រសួងនេះ នឹងត្រូវរំសាយវិញ។

សូមអានខ្លឹមសារលម្អិតក្នុងសេចក្ដីសម្រេចដូចខាងក្រោម៖