(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១០លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ របួសធ្ងន់១០នាក់ និងរបួសស្រាល៩នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១៧គ្រឿង រួមមានម៉ូតូចំនួន១៤គ្រឿង, រថយន្ដធុនតូច១គ្រឿង និងរថយន្ដធុនធំ១គ្រឿង, គោយន្ដ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន២លើក, មិនប្រកាន់ស្ដាំ៣លើក, បត់គ្រោះថ្នាក់១លើក, ប្រជែង២លើក និងមិនគោរពសិទ្ធិ២លើក៕