(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៩ករណី ឃាត់ខ្លួនមុខសញាជួញដូរ៧នាក់ និងមុខសញ្ញាប្រើប្រាស់១១នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៥.៩ក្រាម  និង៤៣កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណីឃាត់ខ្លួនម្នាក់ នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១​​ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តស្វាយរៀង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប៤ករណីឃាត់​ខ្លួន​៨នាក់ និងនគរបាលខេត្តកោះកុង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់៕